ឥណ្ឌា៖ តម្រូវការវ៉ាក់សាំងកំពុងកើនឡើងខ្លាំងនៅក្នុងប្រទេសឥណ្ឌា ហើយប្រជាពលរដ្ឋកំពុងឈរតម្រង់ជួរគ្នាយ៉ាងវែង នៅខាងក្រៅមជ្ឈមណ្ឌលនានាទូទាំងប្រទេស។ នៅទីក្រុងប្រាយ៉ាក្រាច (Prayagraj) ប្រជាពលរដ្ឋចាប់ផ្ដើមតម្រង់ជួរជាច្រើនម៉ោង មុនពេលបានចាក់វាក់សាំងដែលបានចាប់ផ្ដើមនៅម៉ោង ១០ព្រឹកកាលពីថ្ងៃសៅរ៍។

កាលពីថ្ងៃសៅរ៍ ប្រទេសនេះបានកត់ត្រាករណីឆ្លងជាង ៤សែននាក់ និងស្លាប់ជាង ៤ពាន់នាក់ដោយសារជំងឺ COVID-19។ កាលពីថ្ងៃអាទិត្យ ប្រទេសឥណ្ឌាបានរាយការណ៍ករណីឆ្លងចំនួន ៤០៣,៧៣៨នាក់ រួមទាំងស្លាប់ចំនួន ៤,០៩២នាក់ផងដែរ។ លោក Kavindra Pratap Singh បាននិយាយថា ខណៈដែលកំពុងមានកង្វះខាតអុកស៊ីសែន និងឱសថសំខាន់ៗនៅក្នុងស្រុករបស់លោកកាលពី ១សប្ដាហ៍កន្លងទៅ។ ចំនួនប្រហែល ១០% នៃចំនួនប្រជាជនសរុបរបស់ឥណ្ឌាបានទទួលវ៉ាក់សាំង ១ដូស ចំណែកក្រោម ២.៥% បានទទួលវ៉ាក់សាំងគ្រប់ ២ដូស៕
អត្ថបទ៖ សុខមាន