ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ឥឡូវនេះ នៅរាជធានីភ្នំពេញយើងត្រូវការស្ពានចំនួន៣កន្លែងបន្ថែមទៀត ដែលស្ពានចំនួនពីរអាចនឹងចេញរូបរាង ក្នុងរយៈពេលដ៏ឆាប់ខាងមុខនេះ។
សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញមានប្រសាសន៍បែបនេះ ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ឧសភានេះ។
សម្ដេច បានរម្លឹកពីស្ពានដែលត្រូវបានកសាង ដែលគ្រាន់តែនៅតាមដងទន្លេសាបរបស់យើងនេះយើងរាប់ដៃបានគឺមានស្ពានព្រែកក្តាម ស្ពានព្រែកព្នៅ ស្ពានឬស្សីកែវ និងស្ពានជ្រោយចង្វារចំនួនពីរគឺស្ពានមិត្តភាពកម្ពុជាចិន និងស្ពានមិត្តភាពកម្ពុជាជប៉ុន។
ទោះជាបែបនេះយើងទៅសល់ការកសាងស្ពានមួយកន្លែងទៀត ដែលនឹងត្រូវតភ្ជាប់ រវាងម្ខាងគឺទន្លេសាបដែលតភ្ជាប់ ទៅជ្រោយចង្វារ ហើយតភ្ជាប់ទៅអរិយក្ស ដែលជាគម្រោងរបស់សាធារណរដ្ឋកូរ៉េ សម្ដេចបានសុំម្ដងហើយម្ដងទៀត រហូតប្រធានាធិបតីដល់ទៅចំនួនពីរ៕

