អតីតមន្ត្រីនៃក្រសួងការបរទេសសហរដ្ឋអាមេរិក និងនិយតករនុយក្លេអ៊ែរកាលពីថ្ងៃអង្គារ បានជំរុញឲ្យក្រសួងថាមពលសហរដ្ឋអាមេរិកពិចារណាឡើងវិញ នូវផែនការប្រើប្រាស់សារធាតុអ៊ុយរ៉ានីញ៉ូ មកម្រិតដែលអាចផលិតគ្រាប់បែកបាន នៅក្នុងការពិសោធន៍ថាមពលនុយក្លេអ៊ែរ ដោយនិយាយថា ការប្រើប្រាស់របស់ខ្លួន អាចជួយជំរុញឲ្យមានការធ្វើតេស្តបែបនេះនៅក្នុងប្រទេសផ្សេងទៀត។

ក្រសួងថាមពលនិងក្រុមហ៊ុនចំនួន២ មានបំណងរួមការចំណាយលើការពិសោធន៍ម៉ាស៊ីនរ៉េអាក់ទ័រក្លរីដម៉ូលធិន(MCRE)នៅមន្ទីរពិសោធន៍ជាតិអាយដាហូ( Idaho National Laboratory) និងប្រើប្រាស់ឥន្ធនៈជាង ៦០០គីឡូក្រាមដែលមានសាធារអ៊ុយរ៉ានីញ៉ូមចម្រាញ់រួច៩៣%។

ក្រុមហ៊ុន TerraPower LLC គាំទ្រដោយមហាសេដ្ឋកិដ្ឋីអាមេរិក និងជានាយកក្រុមហ៊ុន Microsoft លោក Bill Gates ក្រុមហ៊ុនថាមពល Southern Co និងក្រសួងថាមពលអាមេរិក សង្ឃឹមថាការពិសោធន៍រយៈពេល៦ខែនឹងនាំទៅរករបកគំហើញនៅក្នុងម៉ាស៊ីនរ៉េអាក់ទ័រ ដែលអាចជួយកាត់បន្ថយការកង្វក់ពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ។
ប៉ុន្តែក្រុមអតីតសមាជិកគណៈកម្មការនិយតករនុយក្លេអ៊ែរ រួមទាំងអតីតប្រធានគណៈកម្មាធិការនេះ លោកស្រី Allison Macfarlane និងជំនួយការក្រសួងការបរទេសអាមេរិក ដែលទទួលខុសត្រូវចំពោះការមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរ បាននិយាយថាការពិសោធន៍ម៉ាស៊ីនរ៉េអាក់ទ័រក្លរីដម៉ូលធិន អាចជាលេសសម្រាប់ប្រទេសផ្សេងទៀតក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដល់កម្រិតផលិតគ្រាប់បែក ក្នុងការស្វែងរកម៉ាស៊ីនរ៉េអាក់ទ័រថ្មី៕