ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកាបន្ថែមចំនួន២២៨០លានរៀល (២,២៨០,០០០,០០០រៀល) ជូនទៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ចំនួន២១ខេត្ត ដើម្បីរៀបចំាចាត់ចែងធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។
បើយោងតាមការបញ្ជាក់របស់លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រាប់BTV ព័ត៌មាន ថា ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងទទួលបានការឧបត្ថម្ភថវិកាបន្ថែម ជូនបណ្តាខេត្តចំនួន២១ ដូចខាងក្រោម
១.ខេត្តបាត់ដំបង ទទួលបានថវិកា២០០លានរៀល
២.ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា១៦០លានរៀល
៣.ខេត្តឧត្តរមានជ័យ ទទួលបានថវិកា ៥០លានរៀល
៤.ខេត្តប៉ៃលិន ទទួលបានថវិកា ៥០លានរៀល
៥.ខេត្តពោធិ៍សាត់ ទទួលបានថវិកា ២៥០លានរៀល
៦.ខេត្តព្រះវិហារ ទទួលបានថវិកា ៥០លានរៀល
៧.ខេត្តកណ្តាល ទទួលបានថវិកា ២៥០លានរៀល
៨.ខេត្តស្វាយរៀង ទទួលបានថវិកា ២០លានរៀល
៩.ខេត្តព្រៃវែង ទទួលបានថវិកា ១៤០លានរៀល
១០.ខេត្តត្បូងឃ្មុំ ទទួលបានថវិកា ១៥០លានរៀល
១១.ខេត្តក្រចេះ ទទួលបានថវិកា ១០លានរៀល
១២.ខេត្តរតនគិរី ទទួលបានថវិកា ២០លានរៀល
១៣.ខេត្តតាកែវ ទទួលបានថវិកា ១០០លានរៀល
១៤.ខេត្តកំពង់ចាម ទទួលបានថវិកា ១៣០លានរៀល
១៥.ខេត្តកំពង់ឆ្នាំង ទទួលបានថវិកា ១៤០លានរៀល
១៦.ខេត្តកែប ទទួលបានថវិកា ២០លានរៀល
១៧.ខេត្តកំពង់ស្ពឺ ទទួលបានថវិកា ១៥០លានរៀល
១៨.ខេត្តកំពង់ធំ ទទួលបានថវិកា ២២០លានរៀល
១៩.ខេត្តស្ទឹងត្រែង ទទួលបានថវិកា ១០លានរៀល
២០.ខេត្តព្រះសីហនុ ទទួលបានថវិកា ១៣០លានរៀល
២១.ខេត្តសៀមរាប ទទួលបានថវិកា ៨០លានរៀល។ ដោយឡែកសម្រាប់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ-វៀតណាម ទាំង២១ខេត្តនេះ មានអ្នកកំពុងធ្វើចត្តាឡីស័ក ចំនួនសរុប ៥២៥០៥នាក់៕