ដើម្បីការពាររោងចក្រនុយក្លេអ៊ែរទាំងប្រទេសរុស្ស៊ី ទាំងប្រទេសអ៊ុយក្រែន ពុំបានគោរពគោលការណ៍៥ចំណុច ដែលត្រូវបានដាក់ចេញដោយប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi កាលពីថ្ងៃអង្គារ ក្នុងកិច្ចខិតខំប្រឹងប្រែងការពារសុវត្ថិភាពរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន ដែលត្រូវបានគ្រប់គ្រងដោយរុស្ស៊ី នោះទេ។

ប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ របស់អង្គការសហប្រជាជាតិ លោក Rafael Grossi បានជំរុញអ៊ុយក្រែន និងរុស្ស៊ី ឲ្យគោពគោលការណ៍រចនាសម្ព័ន្ធដើម្បីទប់ស្កាត់គ្រោះមហន្តរាយនុយក្លេអ៊ែរ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ររបស់អ៊ុយក្រែន។
លោក Grossi ដែលបានថ្លែងនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានព្យាយាមរយៈពេលជាច្រើនខែមកហើយដើម្បីសម្រេចបានកិច្ចព្រមព្រៀងកាត់បន្ថយហានិភ័យនៃឧបទ្ទវហេតុនុយក្លេអ៊ែរដ៏មហន្តរាយនៅរោងចក្រនេះ ពីសកម្មភាពយោធាដូចជាការបាញ់ផ្លោង នៅរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុបជាដើម ។
ប្រមុខទីភ្នាក់ងារនេះ បានជំរុញជាពិសេសថា រោងចក្រនេះ នឹងមិនត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់អាវុធធុនធ្ងន់ទេ ដូចជា ជើងទម្របាញ់គ្រាប់រ៉ូកែតពហុជំនាញ ប្រព័ន្ធគ្រាប់កាំភ្លើងធំ គ្រាប់បែក និងរថក្រោះ ឬសម្រាប់កងទ័ពដែលអាចប្រើដើម្បីវាយប្រហារចេញពីរោងចក្រនេះ --មួយក្នុងចំណោមគោលការណ៍ទាំង៥ចំណុចរបស់លោក៕
