អង្គការសុខភាពពិភពលោកហៅកាត់ថា (WHO) បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានកត់ត្រាការវាយប្រហារចំនួន ១.០០៤លើកលើមណ្ឌលថែមទាំសុខភាពក្នុងប្រទេសអ៊ុយក្រែន អំឡុងការចូលវាយលុកក្នុងប្រទេសអ៊ុយក្រែនពីសំណាក់ប្រទេសរុស្ស៊ី ជាចំនួនខ្ពស់បំផុតដែលអង្គការនេះ បានកត់ត្រាក្នុងជម្លោះផ្សេងៗ។

អង្គការនេះបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍តាមសាអេឡិចត្រូនិកឬ email ថា ការវាយប្រហារចំនួន ១.០០៤លើកដែលអង្គការសុខភាពពិភពលោកបានផ្ទៀងផ្ទាត់ជាង១៥ខែនៃសង្គ្រាមពេញបន្ទុក បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់១០១នាក់ រួមទាំង បុគ្គលិកសុខាភិបាល ទាំងអ្នកជំងឺ និងមនុស្សជាច្រើនទៀតបានរងរបួស។

យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ ប្រទេសរុស្ស៊ី បានបញ្ជូនទាហានរាប់ម៉ឺននាក់ ចូលទៅក្នុងប្រទេសអ៊ុយក្រែន ជាង១៥ខែកន្លងមក ចាប់តាំងពីសង្រ្គាមដ៏ធំបំផុតនៅអឺរ៉ុប បានផ្ទុះឡើង ចាប់តាំងពីសង្រ្គាមលោកលើកទី២ ។ការបាញ់ផ្លោងដាក់គ្នា បានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ និងរាប់លាននាក់ភៀសខ្លួន។
អង្គការសុខភាពពិភពលោក បាននិយាយថា ខ្លួនបានកត់ត្រាការវាយប្រហារចំនួន៨៩៦លើក លើទីតាំងសុខាភិបាល ១២១ លើកលើសេវាដឹកជញ្ជូន៧២ លើកលើបុគ្គលិក និង១៧លើកលើឃ្លាំស្តុកសម្ភារៈនានា នៅក្នុងប្រទេសអ៊ុយក្រែនអំឡុងសង្រ្គាម៕
