ឯកឧត្តម ហ៊ុន ម៉ានី៖ «កុំខ្លាចក្នុងការយកតម្រាប់តាមអ្នកជោគជ័យ»

2023/05/31 08:30:46 pm        203

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា «កុំខ្លាចក្នុងការយកតម្រាប់តាមអ្នកជោគជ័យ» ការចាប់យកនូវបទពិសោធន៍ និងការអនុវត្តរបស់បុគ្គលជោគជ័យ គឺជាចំណុចសំខាន់នៃការបណ្តុះសមត្ថភាពតាមរយៈការសិក្សារៀនសូត្រ ការបង្កើនចំណេះដឹង ដោយអនុវត្តសកម្មភាពទាំងនោះឱ្យក្លាយជាទម្លាប់ដើម្បីទទួលបានជោគជ័យ និងសម្រេចបានគោលដៅរបស់ខ្លួន។

ការថ្លែងរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំជាមួយគណៈដឹកនាំចលនាយុវជន ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ប្រមាណ១៦០០នាក់ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។

ក្នុងកម្មវីធីកិច្ចប្រជុំ និងពិធីជួបសំណេះសំណាលខាងលើនេះ អមដំណើរដោយ ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក. និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃស.ស.យ.ក. និងសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំ​ជាមួយគណៈដឹកនាំចលនាយុវជន ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យប៊ែលធី​អន្តរជាតិ ក្នុងគោលបំណងជួបសំណេះសំណាល និងស្ដាប់នូវរបាយការណ៍វឌ្ឍនភាព ក៏ដូចជាស្វែងយល់​ពីស្ថានភាពជាក់ស្ដែងរបស់​សាកលវិទ្យាល័យ ជាពិសេសពិភាក្សាលើការងារអភិវឌ្ឍ​សមត្ថភាព​យុវជនតាមរយៈការពង្រឹងរចនាសម្ព័ន្ធការសិក្សា និងពង្រីកកិច្ចសហការ​ជាមួយដៃគូរសហការ ដើម្បីផ្ដល់ជាឱកាសសម្រាប់យុវជនក្នុងសាកលវិទ្យាល័យបន្ថែមពីអ្វីដែលមានស្រាប់។

ក្នុងជំនួបនាព្រឹកនេះឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងសមិទ្ធផលនានា ដែលសាកលវិទ្យាល័យសម្រេចបាន ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ ជាពិសេសការផ្សារភ្ជាប់យុវជន ឱ្យមានទំនាក់ទំនងល្អជាមួយការចូលរួមក្នុងកិច្ចការសង្គម តាមរយៈការចូលរួមការងារស្ម័គ្រចិត្ត​ក្នុងព្រឹត្តិការណ៍សំខាន់ៗ ដែលអាចផ្ដល់ជាឱកាសឱ្យយុវជនបន្តរៀនសូត្រ និងដកស្រង់បទពិសោធន៍ក្នុងការរៀបចំកម្មវិធីសំខាន់ៗបន្ថែមទៀត ក្នុងក្របខណ្ឌក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃស.ស.យ.ក. បន្ថែមលើបេសកកម្មស្នូលរបស់ខ្លួនក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។

បើតាមឯកឧត្តម លី ណាវុឌ្ឍ សមាជិកគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សាឯកជន បានធ្វើរបាយការណ៍ អំពីសមិទ្ធផលសម្រេចបាន និងផែនការសកម្មភាពទៅអនាគតរបស់ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យ រួមទាំងធ្វើការប្តេជ្ញាចិត្តធ្វើយ៉ាងណាឱ្យ សមាជិក សមាជិកា ទទួលបានឱកាសរៀនសូត្រដើម្បីក្រេបជញ្ជក់ចំណេះដឹង បទពិសោធន៍ល្អៗ តាមរយៈការចូលរួមស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍សង្គម ក៏ដូចជាការងារនានាដែលអាចចូលរួមបាន ដើម្បីចូលរួមចំណែកក្នុងសកម្មភាពជួយសង្គមតាមកាលៈទេសៈជាក់ស្តែង។

ថ្លែងទៅកាន់សមាជិក សមាជិកា ស.ស.យ.ក ប្រមាណ១.៦០០នាក់ ឯកឧត្តម ហ៊ុន ម៉ានី បានចែក​រំលែក​ជាមួយប្អូនៗ ដោយរំឭកអំពីបុព្វហេតុ ប្រវត្តិនៃការបង្កើត​សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្វីដែលសមាជិក សមាជិកាគ្រប់រូបត្រូវប្រកាន់ខ្ជាប់ក្នុងការចូលរួមជួយសង្គម ដែលត្រូវការចិត្ត ដែលប្រកបដោយឆន្ទៈ ស្មារតី ហ៊ានលៈបង់ពេលវេលា ដើម្បីចូលរួមចំណែកក្នុងសកម្មភាព​ជួយសង្គមជាតិ។ មិនខុសពីសព្វមួយដងក្រៅពីការចែករំលែកបទពិសោធន៍ និងផ្ដល់នូវអនុសាសន៍​ដល់សមាជិកសមាជិកា ឯកឧត្តម បានផ្ដល់ជាឱកាសឱ្យប្អូនៗនិស្សិតទាំងអស់​បានចូលរួម​ក្នុងវេទិការសំណួរ ចម្លើយបន្ថែមពីអ្វីដែលប្អូនៗទទួលបានពីមតិសំណេះសំណាល​របស់ឯកឧត្តមប្រធាន៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        80
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        168
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm