នគរបាល​វៀតណាម​ផ្តល់​សម្ភារៈ និង​ថវិកា​មួយ​ចំនួន​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​កូ​វីដ​១៩​ ដល់​នគរបាល​កម្ពុជា

2021/05/10 08:40:35 pm        199

ភ្នំពេញ ៖ ​នគរបាល​ក្រុង​ហូជីមិញ និង​ខេត្ត​ឡុង អាង​ ប្រទេស​វៀតណាម បាន​ឧបត្ថម្ភ​សម្ភារៈ​សុខាភិបាល ​និង​ថវិកា ​មួយ​ចំនួន​ជូន​នគរបាល​រាជធានី​ភ្នំពេញ នគរបាល​ខេត្តស្វាយរៀង​ និង​ខេត្តព្រៃវែង ​សម្រាប់​ប្រើប្រាស់​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ​ខណៈ​សម្ភារៈ​ទាំងនេះ​បាន​បង្ហាញ​នៅ​កិច្ច​សហប្រតិបត្តិការ​រ​វាង​នគរបាល​ប្រទេស​ទាំងពីរ​ កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។

ពិធី​ប្រគល់ និង​ទទួល​សម្ភារៈ​សុខាភិបាល ដែល​ជា​ជំនួយ​របស់​នគរបាល​វៀតណាម​នេះ ​គឺ​បាន​ធ្វើឡើង​ នៅ​ថ្ងៃទី​៩​ ខែឧសភា​នេះ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វលិ៍​ល ​ខេត្តស្វាយរៀង ​និង​ច្រកទ្វារព្រំដែន​អន្តរជាតិ ប៊ិន ហៀ​ប ខេត្ត​ឡុង​អាង​ ដោយ​គណៈប្រតិភូ​នគរបាល​រាជធានី​ភ្នំពេញ ខេត្តស្វាយរៀង ​និង​ខេត្តព្រៃវែង ​ដឹកនាំ​ដោយ​ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជីវ លី ​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​តំណាង​ឧ​ត្ត​ម​សេនីយ៍​ឯក ​ស ថេត អគ្គ​ស្នង​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​ចំណែក​ភាគី​នគរបាល​ក្រុង​ហូជីមិញ ​និង​នគរបាល​ខេត្ត ឡុង អាង ​ ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ​ កៅ ដាំង​ហឹ​ក ស្នង​ការរង​នគរបាល​ក្រុង​ហូជីមិញ​។

ថ្លែង​នៅក្នុង​ពិធី​ប្រគល់ និង​ទទួល​នោះ លោក ឧ​ត្ត​ម​សេនីយ៍​ត្រី កៅ ដាំង​ហឹ​ក ​ស្នងការរង​នគរបាល​ក្រុង​ហូជីមិញ បាន​លើក​ឡើងថា ​ការឧបត្ថម្ភ​នូវ​គ្រឿង​សម្ភារៈ​សុខាភិបាល ​និង​ថវិកា​ នៅពេលនេះ គឺជា​ការ​បង្ហាញ​នូវ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​រឹតចំណង​មិត្តភាព ​សាម​គ្គី​ភាព រវាង​នគរបាល​ទាំងពីរ ឱ្យ​កាន់តែ​រឹងមាំ និង​ការ​ចែករំលែក​បទពិសោធន៍​សម្រាប់​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដែល​ជំងឺ​កូ​វីដ​១៩​ កំពុង​ប្រឈម​ចំពោះមុខ ​នៃ​ការ​រាតត្បាត នៅក្នុង​ប្រទេស​ទាំងពីរ​។

លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ក៏បាន​លើកឡើង​ទៀតថា ​នគរបាល​កម្ពុជា និង​នគរបាល ​វៀតណាម កន្លងមក​ បាន​សហកា​រ​គ្នា​យ៉ាង​ល្អ​ក្នុង​ការ​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩ ​មិន​ឱ្យ​ឆ្លង​ចូល​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​នោះឡើយ ​ហើយ​ជាង​នេះ​ថែមទៀត ​លោក ក៏បាន​ជម្រាប​ជូន​កម្ពុជា​ឱ្យដឹង​អំពី​សភាពការណ៍​ជំងឺឆ្លង​កូ​វីដ​១៩ ​នៅក្នុង​ប្រទេស​វៀតណាម​បច្ចុប្បន្ននេះ ​នៅតែមាន​កត្តា​ស្មុគស្មាញ​ច្រើន​ ហើយ​ការឆ្លង​ចូល​ក្នុង​សហគមន៍ អាច​ផ្ទុះឡើង​គ្រប់​ពេល​និង​គ្រប់​ទីកន្លែង ហើយ​កម្លាំង​នគរបាល​ប្រទេស​វៀតណាម​ទាំងមូល​បាន​នៅ​ឈរ​ជួរមុខ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​នេះ​។

ថ្លែង​នៅក្នុង​ពិធី​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជីវ លី ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងអំណរគុណ​ចំពោះ​នគរបាល​ប្រទេស​វៀតណាម ​ដែល​បាន​បរិច្ចាគ​នូវ​សម្ភារៈ​សុខាភិបាល និង​ថវិកា មួយ​ចំនួន ជូន​ដល់​នគរបាល រាជធានី​ភ្នំពេញ និង នគរបាល​ខេត្ត​ទាំង​២ ស្វាយរៀង ព្រៃវែង​ ដើម្បី​បំពេញ​តម្រូវការ​ចាំបាច់​សម្រាប់​កងកម្លាំង​នគរបាល​កម្ពុជា ប្រើប្រាស់​បង្ការ​កូ​វីដ​១៩ ​ទន្ទឹម​ដែល​នគរបាល​រាជធានី​ភ្នំពេញ ​នគរបាល​ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង កំពុង​បំពេញភារកិច្ច​យ៉ាងសកម្ម ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វីដ​១៩ នៅក្នុង​សហគមន៍​នេះ​។

​សូមបញ្ជាក់ថា​ សម្ភារៈ​សុខាភិបាល​ដែល​នគរបាល​ក្រុង​ហូជីមិញ សហការ​ជាមួយ​នគរបាល​ខេត្ត​ឡុង អាង ឧបត្ថម្ភ​ជូន​នោះ​រួមមាន ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ទទួល​បាន​ម៉ាស់​ចំនួន​១២​កេស​ធំ ស្មើនឹង​៣​ម៉ឺន​ម៉ាស់​ ថ្នាំ​សម្លាប់​មេរោគ​ចំនួន​៣០​ធុង ​ថវិកា​ចំនួន​២០០​លាន​ដុង​ និង​ឯកសណ្ឋាន​មួយ​ចំនួន​។ ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ​និង​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ​ក្នុង​មួយ​ខេត្ត ​ទទួល​បាន​ម៉ាស់​៤​កេស​ធំ​, ថ្នាំ​សម្លាប់​មេរោគ​២០​ធុង និង​ថវិកា​១០០​លាន​ដុង វៀតណាម​៕

​អត្ថបទ​៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm