វ៉ូវីណាម៖ ដើម្បីចែករំលែកនូវចំណេះដឹងដែរខ្លួនមាន និងចង់ឲ្យក្មេងៗដែលជាកីឡាករថ្នាលអាចនិយាយ អាន និងសរសេរភាសាអង់គ្លេស គ្រូបង្វឹកថ្នាលកីឡាវ៉ូវីណាមបានឆ្លៀតពេលទំនេររបស់ខ្លួន បង្រៀនអង់គ្លេសដោយឥតគិតថ្លៃ។
លោក ស៊ិន សេងហុង គ្រូបង្វឹកថ្នាលកីឡាវ៉ូវីណាមបានឲ្យដឹងថា វាជារឿងលំបាកដែរ ព្រោះលោកត្រូវរៀបចំកម្មវិធីសម្រាប់បង្ហាត់កីឡាករថ្នាលផង និងត្រូវរៀបចំមេរៀនដើម្បីបង្រៀនក្មេងៗផង។ ប៉ុន្តែដោយក្តីស្រឡាញ់ និងចង់ឲ្យក្មេងៗមានចំណេះ គឺលោកសប្បាយចិត្តក្នុងការបង្រៀនដល់ក្មេងៗ ហើយលោកសង្ឃឹមថា ថ្ងៃក្រោយទៅពួកគេនឹងអាចយកភាសានេះទៅប្រើប្រាស់បាន។ គួរដឹងដែរថា រៀងរាល់ថ្ងៃលោក ស៊ិន សេងហុង បង្រៀនក្មេង ២វេនគឺវេនថ្ងៃត្រង់សម្រាប់ថ្នាក់ដំបូង និងវេនយប់ថ្នាក់មធ្យម ខណៈដែលសិស្សទាំងនេះគឺជាកីឡាករ–កីឡាការិនីថ្នាលទាំង ១៣ប្រភេទកីឡា ដែលប្រមូលផ្តុំហ្វឹកហាត់នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នាពហុកីឡដ្ឋានមរតកតេជោ៕

