
ការប្រឆាំងរបស់ក្រុមគណបក្សសាធារណរដ្ឋដែលប្រកាន់តឹងមិនអាចរារាំងច្បាប់ដំឡើងកម្រិតបំណុលជាតិរបស់សហរដ្ឋអាមេរិកពីការឆ្លងផុតឧបសគ្គតាមនីតិវិធីដំបូងរបស់ខ្លួននៅក្នុងសភាតំណាងរាស្ត្រកាលពីល្ងាចថ្ងៃអង្គារនោះទេ។
នៅទីបំផុត ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយ បន្ទាប់ពីមានការខ្វែងគំនិតគ្នាអស់ជាច្រើនខែ រួមទាំងការចរចាដ៏តានតឹងជាច្រើនសប្តាហ៍។
មេដឹកនាំទាំងពីរគឺប្រធានាធិបតីប្រជាធិបតេយ្យលោក Joe Biden និងប្រធានសភាសាធារណៈរដ្ឋលោក Kevin ជឿជាក់ថា ទោះបីជាមានការខ្វះខាតមួយចំនួនក៏ដោយ ក៏ពួកគេត្រូវបោះឆ្នោតដើម្បីអនុម័តសេចក្ដីស្នើច្បាប់មួយនេះមុនថ្ងៃផុតកំណត់។ ក្រសួងរតនាគារ បានរំកិលថ្ងៃដែលសហរដ្ឋអាមេរិក នឹងឈានដល់កំណត់ពេលខ្ចីប្រាក់របស់ខ្លួនដល់ថ្ងៃច័ន្ទ ៥ ខែមិថុនា វិញ។
សម្រាប់ពេលបច្ចុប្បន្ននេះ ទីផ្សារហិរញ្ញវត្ថុហាក់ដូចជាមានសភាពស្ងប់ស្ងាត់នៅពេលការរំពឹងទុកពីវិបត្តិសេដ្ឋកិច្ចសកល ដែលបណ្តាលមកពីមហាអំណាចសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកដែលនឹងខកខានការសងបំណុលចំនួន ៣១,៤ សែនកោដិដុល្លាររបស់ខ្លួននោះ បានរសាត់ទៅឆ្ងាយ។
ទោះជាយ៉ាងណាក៏ដោយ ស្ថានការណ៍អាចផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ប្រសិនបើដំណើរការពហុជំហានសម្រាប់ការអនុម័តកិច្ចព្រមព្រៀងកម្រិតបំណុលជាតិត្រូវបានបង្អាក់ ឬត្រូវបានរារាំងនៅថ្ងៃខាងមុខ។
កិច្ចព្រមព្រៀងនេះ ណែនាំឲ្យមានការរឹតត្បិតការចំណាយថ្មីរបស់សហព័ន្ធ និងការរឹតបន្តឹងលើកម្មវិធីជំនួយដែលមានប្រាក់ចំណូលទាប ជាថ្នូរនឹងការបង្កើនកម្រិតបំណុលជាតិ៕