បេសកជនចិនជំរុញឲ្យប្រទេសខាងក្រៅបញ្ឈប់ការរាំងស្ទះដល់ការដោះស្រាយនយោបាយ នៃបញ្ហាស៊ីរី

2023/05/31 07:31:31 pm        361

​បេសកជន​របស់​ប្រទេស​ចិន កាលពី​ថ្ងៃ​អង្គារ បាន​អំពាវនាវ​ឲ្យ​ប្រទេស​ខាងក្រៅ​បញ្ឈប់​ការរាំងស្ទះ​ដល់​កិច្ចសន្ទនា និង​ការផ្សះផ្សា ក្នុងចំណោម​ប្រទេស​នៅ​មជ្ឈិមបូព៌ា និង​ជំរុញ​ដំណោះស្រាយ​នយោបាយ​នៃ​បញ្ហា​របស់​ប្រទេស​ស៊ី​រី​។​

​លោក Geng Shuang តំណាង​អចិន្ត្រៃយ៍​រង​របស់​ប្រទេស​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ ឬ UN បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ថា ប្រទេស​នៅ​ខាងក្រៅ​តំបន់​គួរតែ​គោរព​ទាំងស្រុង​នូវ​ឆន្ទៈ​របស់​ប្រទេស និង​ប្រជាជន​នៅ​មជ្ឈិមបូព៌ា​។​

​លោក Geng បាន​និយាយថា ក្នុងនាម​ជា​មិត្ត​ពិត​របស់​ប្រទេស​អារ៉ាប់ ប្រទេស​ចិន​ស្វាគមន៍ និង​អបអរសាទរ ចំពោះ​ការវិលត្រឡប់​របស់​ស៊ី​រី នាពេល​ថ្មីៗ​នេះ ទៅកាន់​សម្ព័ន្ធ​រដ្ឋ​អារ៉ាប់ បន្ទាប់ពី​ការផ្អាក​រយៈពេល ១២​ឆ្នាំ ដោយ​លោក​សង្កត់ធ្ងន់ថា វា​ផ្តល់នូវ​កម្លាំង​ជំរុញ​ថ្មី ដើម្បី​ឲ្យ​ប្រទេស​អារ៉ាប់​ស្វែងរក​កម្លាំង​តាមរយៈ​ការ​សាមគ្គី និង​ផ្តល់ឱកាស​ថ្មី​មួយ សម្រាប់​ដំណោះស្រាយ​នយោបាយ​នៃ​បញ្ហា​ស៊ី​រី​។​

​ប្រទេស​ចិន​សង្ឃឹមថា ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចាប់យក​ឱកាស​នេះ និង​បង្កើន​ការសន្ទនា ដើម្បី​ធ្វើ​ឲ្យ​មាន​ដំណើរការ​ទៅមុខ សម្រាប់​ដំណោះស្រាយ​បញ្ហានយោបាយ​ស៊ី​រី នៅ​ដំណាក់កាល​ដំបូង​។​

​លោក Geng បាន​និយាយថា​៖ «​ប្រទេស​ចិន​តែងតែ​គាំទ្រ​ការ​សាមគ្គីភាព និង​ការ​ស្តារឡើងវិញ​នៃ​បណ្តា​ប្រទេស​អារ៉ាប់ និង​គាំទ្រ​យ៉ាងសកម្ម​ការវិលត្រឡប់​មកវិញ​របស់​ស៊ី​រី ក្នុង​សម្ព័ន្ធ​រដ្ឋ​អារ៉ាប់​។ បណ្តា​ប្រទេស​នៅ​ខាងក្រៅ​តំបន់ គួរតែ​គោរព​ទាំងស្រុង​នូវ​ឆន្ទៈ​របស់​ប្រទេស និង​ប្រជាជន​ក្នុង​តំបន់ បញ្ឈប់​ការរារាំង​ដល់​កិច្ចសន្ទនា និង​ដំណើរការ​ផ្សះផ្សា ក្នុងចំណោម​ប្រទេស​នានា ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​ប្រឹងប្រែង​បង្កើត​លក្ខខណ្ឌ​អំណោយផល សម្រាប់​ដំណោះស្រាយ​នយោបាយ​នៃ​បញ្ហា​ស៊ី​រី​»៕​

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am