វិស័យសុខាភិបាលស៊ូដង់ ប្រឈមនឹងការដួលរលំបណ្ដើរៗ ដោយសារខូចហេដ្ឋារចនាសម្ព័ន្ធ​

2023/06/01 02:37:29 am        340

​វិស័យ​សុខាភិបាល​របស់​ប្រទេស​ស៊ូដង់ កំពុង​ប្រឈម​នឹង​ការដួលរលំ ខណៈដែល​ហេដ្ឋារចនាសម្ព័ន្ធ និង​មន្ទីរពេទ្យ នៅក្នុង​ទីក្រុង​ជាច្រើន ត្រូវបាន​ខូចខាត ឬ​រហូតដល់​ត្រូវបាន​បំផ្លាញ​ទាំងស្រុង ដោយសារ​ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​ក្លា រវាង​កងកម្លាំងប្រដាប់អាវុធ​ស៊ូដង់ (SAR) និង​កងកម្លាំង​គាំទ្រ​រហ័ស​យោធា​ប៉ា​រ៉ា (RSF)​។​

​ការកើនឡើង​នៃ​អំពើហិង្សា នៅក្នុង​ប្រទេស​នេះ រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជន​ស៊ីវិល ទោះបី​ជាមាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​ក៏ដោយ ដោយ​មនុស្ស​រាប់រយ​នាក់ បាន​បាត់​បង់ជីវិត និង​ជាង ១,៣​លាន​នាក់ ត្រូវបាន​ប៉ាន់​ស្មានថា នឹង​ក្លាយជា​ជនភៀសខ្លួន​ក្នុងប្រទេស ហើយ​មនុស្ស​រាប់លាន​នាក់​ទៀត ឥឡូវនេះ មិនអាច​ទទួលបាន​សេវា​ចាំបាច់​សំខាន់ៗ ឬ​មណ្ឌល​ថែទាំ​សុខភាព​។​

​អស់​រយៈពេល​ជាង​មួយខែ អ្នកជំងឺ​មកពី​រដ្ឋធានី​ខា​ទូ​ម (Khartoum) នៃ​ប្រទេស​ស៊ូដង់ ត្រូវបាន​បង្ខំ​ឲ្យ​ស្វែងរក​ការថែទាំ​សុខភាព និង​ថ្នាំ​ព្យាបាល នៅ​កន្លែង​ផ្សេងទៀត​។ ក្នុងចំណោម​អ្នកជំងឺ​ទាំងនោះ លោក Adam Abubakr បាន​និយាយថា រូបលោក​ត្រូវ​ដើរ​ជាច្រើន​ថ្ងៃ ដើម្បី​ស្វែងរក​មន្ទីរពេទ្យ ហើយ​ទីបំផុត​លោក​បាន​ទៅរក​ជំនួយ​ពី​វេជ្ជបណ្ឌិត​នៅ​ទីក្រុង Al-Hasahisa ដែលមាន​ចម្ងាយ​ជាង ១០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​។​

​ចាប់តាំងពី​ការប្រយុទ្ធ​គ្នា បាន​ផ្ទុះឡើង កាលពី​ខែមេសា មន្ទីរពេទ្យ​ជាង ៧០​ភាគរយ ក្នុងប្រទេស​នេះ បាន​ផ្អាក​ដំណើរការ ដោយសារ​មន្ទីរពេទ្យ​ទាំងនោះ មាន​ទីតាំងនៅ​ជិត​ពេក​នឹង​តំបន់ ដែល​ការប៉ះទង្គិច បានកើត​ឡើង​។ សូម្បី​មណ្ឌល​សុខភាព​ជាច្រើន បាន​ក្លាយជា​គោលដៅ​នៅក្នុង​ការប្រយុទ្ធ​គ្នា ដូចដែល​ត្រូវបាន​បញ្ជា​ក់ដោយ​អង្គការ​សុខភាព​ពិភពលោក​៕​

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm