
លោកយេហ្គេនី ព្រីហ្គូហ្ស៊ីន ប្រធានទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលបំផុតរបស់រុស្ស៊ី បាននិយាយនៅថ្ងៃពុធនេះថា លោកបានស្នើឲ្យក្រុមរដ្ឋអាជ្ញា ធ្វើការស៊ើបអង្គេតពីបទឧក្រិដ្ឋដែលប្រព្រឹត្ដដោយ ក្រុមមន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិរុស្ស៊ី នៅមុននិងក្នុងអំឡុងពេលយុទ្ធនាការយោធារបស់ក្រុងម៉ូស្គូនៅក្នុងប្រទេសអ៊ុយក្រែន។
លោកព្រីហ្គូហ្ស៊ីន បាននិយាយថា នៅថ្ងៃនេះ លោកបានផ្ញើលិខិតជាច្រើនទៅគណៈកម្មាធិការស៊ើបអង្កេត និងការិយាល័យរបស់រដ្ឋអាជ្ញាសហព័ន្ធរុស្ស៊ីដោយស្នើសុំឲ្យមានការត្រួតពិនិត្យថាតើ បទឧក្រិដ្ឋក ត្រូវបានប្រព្រឹត្ដនៅក្នុងអំឡុងពេលការត្រៀមលក្ខណៈនិងអនុវត្តន៍ប្រតិបត្តិការសឹកពិសេសដោយមន្ត្រីមុខងារសំខាន់ៗមួយចំនួនរបស់ក្រសួងការពារជាតិរុស្ស៊ី។
ក្រសួងការពារជាតិ មិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ។
លោកព្រីហ្គូហ្ស៊ីន ជាស្ថាបនិក ក្រុមទាហានស៊ីឈ្នួលវ៉ាកនើ បានចោទប្រកាន់ជាថ្មីទៀតទៅលើរដ្ឋមន្រ្ដីការបារជាតិរុស្ស៊ី លោក ស៊ើហ្គេ សយហ្គូ និងមន្រ្ដីជាន់ខ្ពស់ជាច្រើនរូបទៀតពីបទធ្វើវិឆេ្ឆទកម្មយុទ្ធនាការយោធានៅក្នុងប្រទេសអ៊ុយក្រែន។