អតីតអនុប្រធានាធិបតីអាមេរិកលោក Mike Pence គ្រោងធ្វើយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤នៅសប្ដាហ៍ក្រោយ

2023/06/01 04:08:31 pm        252

ប្រភពចំនួន២ដែលបានដឹងព័ត៌មាននេះ បានប្រាប់សារព័ត៌មាន Reuters ថា អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence ដែលមិនពេញចិត្តចំពោះឥរិយាបទច្រងេងច្រងាងរបស់លោកលោក Donald Trump ដោយការបដិសេធមិនគាំទ្ររបស់លោកចំពោះការកែប្រែលទ្ធផលឆ្នោតឆ្នាំ២០២០ គ្រោងនឹងបោះជំហានចូលប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ទល់នឹងអតីតចៅហ្វាយនាយរបស់ខ្លួននៅថ្ងៃទី៧ខែមិថុនា ។

ប្រភពខាងលើនិយាយថា លោក Pence នឹងធ្វើយុទ្ធនាការបោះឆ្នោតរបស់លោកតាមវីដេអូ និងសុន្ទរកថា មួយនៅក្នុងការប្រកាសតែងតាំងនៅសប្ដាហ៍នេះ នៅរដ្ឋអាយ៉ូវ៉ា( Iowa) ។

អ្នកអភិរក្សសង្គមដ៏ម៉ឺងម៉ាត់ដែលនៅជាមួយលោក Trump ពេញមួយអាណត្តិរបស់លោកក្នុងពេលកាន់តំណែងរបស់Trump លោក Pence បានឃ្លាតឆ្ងាយពីអតីតប្រធានាធិបតីសាធារណរដ្ឋរូបនេះ ចាប់តាំងពីការបរាជ័យក្នុងការបោះឆ្នោតរបស់លោក ដោយនិយាយថា ការលើកទឹកចិត្តរបស់លោក Trump ចំពោះក្រុមកុបករដែលបានវាយប្រហារវិមាន កាពីតូល (Capitol)របស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ធ្វើឲ្យរូបលោក និងក្រុមគ្រួសាររបស់លោកស្ថិតក្នុងគ្រោះថ្នាក់។

លោក Trump មានការនាំមុខក្នុងការបោះឆ្នោតដ៏ធំមួយនៅក្នុងគណបក្សសាធារណរដ្ឋដែល​ឥឡូវនេះមានបេក្ខជនមិនក្រោម៦នាក់ទេដែលបានប្រកាសចូលរួមប្រកួតប្រជែង ជាសម្ពាធដែលអាចបំបែកសំឡេងប្រជែងគ្នាក្នុងការជ្រើសរើសជំហានបឋមទល់នឹងអតីតប្រធានាធិបតីរូបនេះ។

នៅថ្ងៃទី១ខែមិថុនា ឆ្នាំ២០២៣ ជាការស្ទង់មតិជាមធ្យមភាគ របស់លោក Pence នៅក្នុងគណបក្ស សាធារណៈរដ្ឋមាន តិចជាង៤ %បើប្រៀបធៀបទៅនឹង លោក Trumpដែលមានសំឡេងគាំទ្រ​ដល់​ទៅ ៥៣% នេះបើយោងតាមការស្ទង់មតិជាមធ្យមរបស់ RealClearPolitics ។

អត្ថបទដែលទាក់ទង

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        8
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        13
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm