ការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងពាណិជ្ជកម្មច្បាស់លាស់ នឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច-សង្គម

2023/06/01 04:32:07 pm        263

ភ្នំពេញ៖ ការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព នឹងរឹតបន្តឹងការ​គ្រប់គ្រង​វិស័យល្បែងពាណិជ្ជកម្ម ​មានភាពរឹងមាំ ​និងច្បាស់លាស់ វានឹងផ្តល់ផលប្រយោជន៍​ជាអតិបរមា ដល់សេដ្ឋកិច្ចជាតិ​ ជាពិសេសការបង្កើតការងារ ​លើកកម្ពស់ការអភិវឌ្ឍ វិស័យទេស​ចរណ៍ និងបញ្ហាសន្តិសុខសង្គមជាដើម។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លើកឡើងក្នុងពិធីបើកសិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជូនអាជា្ញធរ​សាធារណៈមានសមត្ថកិច្ច នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៣នេះថា ជាមួយនឹងការរីកចម្រើននៃសកម្មភាពសង្គម-សេដ្ឋកិច្ច, រាជរដ្ឋាភិបាលបានពិនិត្យ​ឃើញនូវភាពចាំបាច់​ ក្នុងការរៀបចំនូវបញ្ញត្តិកម្ម លើវិស័យល្បែងពាណិជ្ជកម្ម ក្នុងគោលបំណង​ធានានូវប្រសិទ្ធភាព នៃការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្ម​សមាហរ័ណ​ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច, លើកកម្ពស់វិស័យទេសចរណ៍, បង្កើតការងារ, កៀរគរចំណូល, រក្សាសុវត្ថិភាព និងសន្តិសុខសង្គម តាមរយៈការកំណត់នូវដែនសមត្ថកិច្ច, វិធាន និងនីតិវិធីសម្រាប់គ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្ម​សមាហរ័ណ​ និងល្បែងពាណិជ្ជកម្មជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា នៅក្នុងដំណើរការរៀបចំច្បាប់ស្តីពីការគ្រប់គ្រងល្បែង​ពាណិជ្ជកម្ម, រាជរដ្ឋាភិបាលក៏បានគិតគូរផងដែរ​ អំពីយន្តការសម្រាប់ចូលរួមដោះស្រាយបញ្ហា ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់​ និងហិរញ្ញប្បទានភេរវកម្ម ។ ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលបានរៀបចំនូវយន្តការសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ, ទាំងទ្វេភាគី និងពហុភាគី, ដើម្បីគ្រប់គ្រង ​និងដោះស្រាយកង្វល់នានា ​ពាក់ព័ន្ធនឹងវិស័យកាស៊ីណូ និងល្បែងពាណិជ្ជកម្មផ្សេងៗ ។

ចំណែក ឯកឧត្តម សៀង សេន អគ្គលេខាធិការរងនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា​ លើកឡើងឲ្យដឹងថា ច្បាប់ស្ដីពី​ការគ្រប់គ្រង​ពាណិជ្ជកម្ម ដែលបានផ្សព្វផ្សាយនៅថ្ងៃនេះ មានវិសាលភាពគ្រប់ដណ្តប់ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដោយគ្របដណ្តប់ល្បែងពាណិជ្ជកម្មដែលច្បាប់បានអនុញ្ញាត ជាក់ស្តែង​មកដល់ពេលនេះ ក្រុមហ៊ុន/កាស៊ីណូ​ ដែលបានដាក់ស្នើរសុំ ​និងផ្តល់អាជ្ញាប័ណ្ណមានចំនួន ១៧៨ ក្រុមហ៊ុន មកដល់បច្ចុប្បន្នក្រុមហ៊ុន/កាស៊ីណូ មានចំនួន ៨៨ បានកំពុងដំណើរការ។

សូមបញ្ជាក់ថា ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី ៥ ខែ តុលា ឆ្នាំ២០២០ និងត្រវបានប្រកាសឱ្យប្រើជាផ្លូវការ ​តាមរយៈព្រះរាជក្រមលេខ នស/រកម/១១២០/០៣១ ចុះថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។ ចំណែកពាក់ព័ន្ធច្បាប់នេះឡើងគឺដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន នៃការកើនឡើងនូវល្បែង​ស៊ីសង​ខុសច្បាប់ និងដើម្បីលើកទឹកចិត្តវិស័យល្បែង​ពាណិជ្ជកម្មស្របច្បាប់, ដោយរាជរដ្ឋាភិបាល​បានបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមរយៈសេចក្តី​សម្រេច លេខ ៦២ សសរ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២២ ដែលដឹកនាំដោយក្រសួងមហាផ្ទៃ និងមានការចូលរួមពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ផងដែរ៕អត្ថបទ៖ សុន រ៉ាឌី,


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm