កុមារចាប់ពីអាយុ៥ ដល់ក្រោម ១៨ឆ្នាំ ជាង ១០០នាក់ ចូលរួមប្រកួត​គូរគំនូរ ក្នុងថ្ងៃ ១មិថុនា

2023/06/01 08:13:19 pm        137

ភ្នំពេញ៖ កុមារអាយុចាប់ពី ៥ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅក្នុងរាជធានីភ្នំពេញ និងមកពីបណ្ដាខេត្តនានា ប្រមាណជាង ១០០នាក់ ចូលរួមប្រកួតគូរគំនូរលើកទី៦ ដើម្បី​អប​អរសាទ​ទិវាកុមារ​អន្តរជាតិ ១មិថុនា ក្រោមការរៀបចំរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសហការជាមួយវិទ្យាស្ថានសិល្បៈអន្តរជាតិ ។

ក្នុងពិធីប្រគូរគំនូរនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ លោកជំទាវ សន សាបោន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ​ ដើម្បីកុមារ មានប្រសាសន៍ថា ​ក្រៅពីអបអរទិវាកុមារអន្តរជាតិ​ ការប្រកួតនេះ ក៏ដើម្បីឲ្យកុមារបាន​បង្ហាញនូវស្នាដៃ ទេពកោសល្យ និងសមត្ថភាពរបស់ពួកគេ ពាក់ព័ន្ធនឹងការគូរគំនូរ ហើយក៏ជាការផ្ដល់ឱកាសដល់កុមារបានសប្បាយរីករាយ ក្នុងទិវាកុមារអន្តរជាតិនេះ ។

លោកជំទាវ បានបន្តថា ពាក់ព័ន្ធនឹងការរៀបចំនេះ គឺក្រសួងបានប្រកាសជាសាធារណៈ ដើម្បី​ឲ្យកុមារគ្រប់​មជ្ឈដ្ឋាន​ ទាំងសាលារដ្ឋ ​និងសាលាឯកជនបានដាក់ពាក្យចូលប្រកួត ​ហើយនៅឆ្នាំនេះ មានកុមារចំនួន ​១២៦នាក់ បានចូលរួម ។

លោកជំទាវ សន សាបោន បានបន្ថែមថា ចំពោះការប្រកួតនេះ ​ចែកចេញជា៣ក្រុម គឺក្រុមទី១. អាយុ៥ឆ្នាំ ដល់៨ឆ្នាំ គូរគំនូរពាក់ព័ន្ធជីវជាតិនៅលើផែនដី, ក្រុមទី២. អាយុពី៩ឆ្នាំ ដល់១៣ឆ្នាំ គូរគំនូរពាក់ព័ន្ធនឹងជីវិតនៅក្នុងទឹក និងក្រុមទី៣. អាយុចាប់ពី១៤ឆ្នាំ ​ដល់ក្រោម១៨ឆ្នាំ គូរគំនូរ​ពាក់ព័ន្ធប្រធានបទខួបលើកទី៧៤ ទិវាកុមារអន្តជាតិ ​និងទិវាកុមារកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ “យើងរួមគ្នាថែរក្សាការពារ ​និងអភិវឌ្ឍន៍កុមារគ្រប់រូប ក្រោមម្លប់សន្តិភាព​ក្នុងយុគសម័យឌីជីថល” ។

លោកជំទាវ អគ្គលេខាធិការរង បានបញ្ជាក់ថា ការប្រកួតគូរគំនូរនេះ ​កុមារជាប់ជ័យលាភីលេខ១ ទទួលបានមេដាយមាស, លេខ២ បានមេដាយប្រាក់ និងលេខ៣ ទទួលបានមេដាយសំរឹទ្ធ ដោយពួកគេនឹងទទួល​បានថវិកា​មួយចំនួនផងដែរ ​ខណៈកុមារមិនបានជាប់ជ័យលាភី ក៏បាន​ទទួលបានកាដូលើកទឹកចិត្តផងដែរ ៕អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm