ភ្នំពេញ៖ ក្រសួងការបរទេសរបស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី បានចូលទៅកាន់ប្រទេសម៉ាឡេស៊ី គឺគ្មានការអញ្ជើញ ឬជូនដំណឹងណាមួយពីនាយករដ្ឋមន្រ្ដីម៉ាឡេស៊ីឡើយ ដូច្នេះនៅថ្ងៃទី៣១ ខែឧសភា លោកត្រូវបានចាកចេញពីប្រទេសម៉ាឡេស៊ីវិញ ដោយគ្មានការរៀបចំកម្មវិធីសាធារណៈណាមួយនោះទេ។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖«ទាក់ទិននឹងវត្តមានរបស់អតីតប្រធានគណបក្សប្រឆាំង សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី ក្រសួងការបរទេស សូមបញ្ជាក់ជាថ្មីថា លោកនាយករដ្ឋមន្ត្រី YAB Dato' Seri Anwar Ibrahim គ្មានការអញ្ជើញ ឬជូនដំណឹងណាមួយពីនាយករដ្ឋមន្រ្ដីម៉ាឡេស៊ីឡើយ»។
សេចក្ដីប្រកាសបន្តថា៖«យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានចាកចេញពីប្រទេសម៉ាឡេស៊ីហើយ កាលព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៣នេះ ដោយគ្មានកម្មវិធីសាធារណៈណាមួយត្រូវបានគេប្រារព្ធធ្វើអំឡុងពេលស្នាក់នៅប្រទេសម៉ាឡេស៊ីទេ»៕
