លោក DeSantisអ្នកសាធារណរដ្ឋ ប្រឹងប្រែងដោយខ្លួនឯងសម្រាប់ការបង្កើតយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤

2023/06/01 09:53:33 pm        209

អាមេរិក៖ សម្រាប់អភិបាលរដ្ឋ Florida លោក Ron DeSantis ការធ្វើយុទ្ធនាការសម្រាប់ប្រធានាធិបតីនៅរដ្ឋ Iowa មានន័យថាការមកកាន់កន្លែងមួយដូចជាព្រឹត្តិការណ៍នៅ Grass Wagon ជាសាលទទួលភ្ញៀវដ៏ស្ងប់ស្ងាត់ ដែលមានមនុស្សប្រហែល៣០០ នាក់ កាលពីថ្ងៃពុធបានរង់ចាំរូបលោក ដោយ មានអ្នកបោះឆ្នោតដែលគ្រាន់តែចង់ដឹងច្រើនជាងអ្នកគាំទ្រ។  

លោក DeSantis កំពុងស្ថិតនៅថ្ងៃទី២នៃដំណើរដ៏ស្វិតស្វាញរបស់លោកលើកដំបូងនៅទូទាំងរដ្ឋIowa ក្នុងនាមជាបេក្ខជនតំណែងប្រធានាធិបតីឆ្នាំ២០២៤ ហើយកន្លែងតូច និងហ្វូងមនុស្សតិចតួច - ជាសាលមានមនុស្ស ប្រហែលមួយភាគបីនៃចំនួនមនុស្សសរុបក្នុងសាលនេះ - គឺជាការរំលឹកពីការងារដែលនៅខាងមុខ ប្រសិនបើលោកសង្ឃឹមថានឹងប្រកួតប្រជែងការតែងតាំងពីគណបក្សសាធារណរដ្ឋ ទល់នឹងលោក Donald Trump ។

ព្រឹត្តិការណ៍នេះ មានទ្រង់ទ្រាយតូច ដោយគ្រាន់តែបានជួបនិងស្វាគមន៍ ដែលស្តែងឲ្យឃើញថាជាការសាកល្បងសម្រាប់លោក DeSantis វ័យ៤៤ ឆ្នាំ ដែលមិនសូវមានគេស្គាល់ដោយសារប្រជាប្រិយភាពតិចតួចរបស់លោក ជារឿយៗ មិននិយាយច្រើន និងចូលចិត្តការពិភាក្សាតែរឿងនយោបាយ។ 

ប៉ុន្តែប្រភេទនៃយុទ្ធនាការប្រមូលផ្ដុំ គឺជាកត្តាចាំបាច់នៅក្នុងរដ្ឋ Iowa សម្រាប់បេក្ខជនដែលសង្ឃឹមថានឹងឈ្នះការបោះឆ្នោតជ្រើសរើសតំណាងរបស់រដ្ឋនៅឆ្នាំក្រោយ ដែលជាការប្រកួតជ្រើសរើសបេក្ខជនមកពីគណបក្សសាធារណរដ្ឋជាលើកដំបូងនៃការបោះឆ្នោតឆ្នាំ ២០២៤ ជាពិសេសប្រសិនបើពួកគេដូចជា លោក DeSantis ខ្វះភាពល្បីល្បាញដូចលោក Trump ។ អ្នកបោះឆ្នោតរដ្ឋ Iowa ត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់ការទាមទារចង់ឃើញបេក្ខជននានាដោយផ្ទាល់៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm