អាមេរិក ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងសមភាគីជប៉ុនលោក Yasukazu Hamada បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរួបរួមលើបញ្ហាកូរ៉េខាងជើង និងបញ្ហាផ្សេងៗទៀតដែលពួកគេ ប្រឈមមុខ នៅក្នុងកិច្ចប្រជុំនៅទីក្រុងតូក្យូ ប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍ (១ មិថុនា)នេះ។
លោក Austin បានប្រាប់លោក Hamada ក្នុងកិច្ចប្រជុំថា "យើងរួបរួមគ្នាដោយផលប្រយោជន៍រួម និងគុណតម្លៃរួមរបស់យើង ហើយយើងកំពុងចាត់វិធានការសំខាន់ៗដើម្បីធ្វើទំនើបកម្មសម្ព័ន្ធភាពរបស់យើង និងពង្រឹងការពាររបស់យើង" ។
លោក Hamada បានបន្ថែមថា លោកចង់ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយទីក្រុងវ៉ាស៊ីនតោន និងកូរ៉េខាងត្បូង បន្ទាប់ពីការបាញ់បង្ហោះយានចម្លងបរាជ័យរបស់កូរ៉េខាងជើងកាលពីថ្ងៃពុធ (៣១ ឧសភា) ដែលបានជំរុញឱ្យមានការប្រកាសអាសន្ននៅក្នុងផ្នែកខ្លះនៃប្រទេសជប៉ុន និងកូរ៉េខាងត្បូង។
លោក Austin បានទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន មុនពេលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីសម្រាប់កិច្ចពិភាក្សាវិស័យការពារជាតិ Shangri-la នៅចុងសប្តាហ៍នេះ៕ ដោយ ៖ ស្រីទាវ

