ប៉េរ៉ូ ៖╦ មនុស្សយ៉ាងហោច ១១នាក់ បានរងរបួសនៅរយៈពេល ២ថ្ងៃដំបូងនៃពិធីបុណ្យតាមប្រពៃណីប្រយុទ្ធជាមួយគោឡើងក. "Toro Chutay" នៅតំបន់ Huancavelicaរបស់ប្រទេសប៉េរូ ។
អំឡុងពិធីបុណ្យនេះ មនុស្សរាប់ពាន់នាក់ បានរត់ព្រមគ្នាជាមួយសត្វគោឡើងក. ដើម្បីសាកល្បងភាពអង់អាច និងសេចក្តីក្លាហានរបស់ពួកគេជាមួយសត្វទាំងនេះ ។
អ្នករងរបួស គឺជារបួសស្រាលត្រង់ក្បាល និងផ្នែកជាច្រើនទៀតនៃដងខ្លួនរបស់ពួកគេ ហើយនិងទទួលបានការព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក ។ បើទោះបីជាមានឧបទ្ទេវហេតុបែបនេះកើតឡើងក៏ដោយ ពិធីបុណ្យនេះ នៅតែបន្តដដែល ខណៈដែលពួកគេនៅតែស្វែងរកភាពសប្បាយជាមួយសត្វគោឡើងក.ទាំងនេះ ។
គោឡើងក. ត្រូវបានដឹកតាមរថយន្តទៅកាន់ពិធីបុណ្យក្នុងស្រុក ពីតំបន់សហគមន៍អាមេរិកឡាទីន ។ អ្នកចូលរួមដែលភាគច្រើនសុទ្ធសឹងជាអ្នកស្រវឹងស្រា បានយកជីវិតរបស់ពួកគេលេងសើចជាមួយសត្វទាំងនេះ ។
សូមបញ្ជាក់ថា ពិធីបុណ្យប្រយុទ្ធជាមួយគោឡើងក. បានរៀបចំឡើងនៅប្រទេសប៉េរូ ចាប់តាំងពីការមកដល់របស់ជនជាតិអេស្ប៉ាញមកម្ល៉េះ កាលពីអំឡុងឆ្នាំ ១៥៥៨ ៕
