សម្តេច ស ខេង ដឹកនាំប្រជុំពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្ម​

2023/06/01 06:28:57 pm        448

ភ្នំពេញ៖ ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២៣​នេះ បាន​ប្រជុំ​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម ខណៈ​សេចក្តីព្រាងច្បាប់​នេះ នឹង​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ទូ លំ​ទូលាយ​បន្ថែមទៀត​។​

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នោះ សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា សេចក្តីព្រាងច្បាប់​ទាំងនេះ​ជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត ដែល​រៀបចំឡើង​មិន​ត្រឹមតែ​អាចឆ្លើយតប​ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​បាន​ជួបប្រទះ​ក្នុងពេល​អនុវត្ត​ជាក់ស្ដែង​កន្លងមក​ប៉ុណ្ណោះ​នោះទេ​គឺ​ធានាបាន​នូវ​តម្លាភាព​ក្នុង​ការផ្តល់សេវា និង​បានរៀបចំ​បទ​ប្បញ្ញត្តិ​ដែលមាន​លក្ខណៈ​ទំនើបកម្ម ស្របតាម​ស្ថាន​ការ​នៅក្នុង​សង្គម ព្រមទាំង​បានរៀបចំ​ដោយ​ព្យាករ​ទុកជាមុន​រួចជាស្រេច ទាក់ទង​នឹង​ការបន្ត​រីកចម្រើន​ផ្នែក​បច្ចេក​វិទ្យុ​ឌីជីថល​នា​ថ្ងៃ​អនាគត​ផងដែរ​។​

សម្តេច​ក្រឡាហោម បាន​បន្តទៀតថា «​គោលបំណង​សំខាន់​នៃ​សេចក្តីព្រាងច្បាប់​នេះ គឺ​ធានាឱ្យមាន​វិធានការ និង​នីតិវិធី​ច្បាស់លាស់​ទាក់ទង​ទៅនឹង​ការចុះបញ្ជី​អត្រានុកូលដ្ឋាន ការចុះបញ្ជី​អត្តសញ្ញាណ​បុគ្គល ការចុះបញ្ជី​ស្នាក់នៅ ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចការពារ​សិទ្ធិ និង​ការលើកកម្ពស់​គុណភាព​នៃ​ការផ្តល់សេវា​គ្រប់​ប្រភេទ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ទូលំទូលាយ​ព្រមទាំង​ធានា ឱ្យ​បុគ្គល​គ្រប់រូប​មាន​អត្តសញ្ញាណ​តាមផ្លូវ​ច្បាប់ និង​ជា​មូលដ្ឋាន​សម្រាប់​ការរៀប​គ្រប់គ្រង​ស្ថិតិ​អត្រានុកូលដ្ឋាន និង​បញ្ជី​ប្រជាជន ព្រមទាំង​រៀបចំ​ផែនការ​សម្រាប់​អភិវឌ្ឍន៍​ផងដែរ​»​។

នៅក្នុង​កិច្ចប្រជុំ​នោះដែរ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ជម្រាប​គណៈកម្មការ​មហា​ផ្ទៃ​ការពារជាតិ និង​មុខងារសាធារណ​: នៃ​រដ្ឋសភា​ទៀតថា ខ្លឹមសារ និង​ពាក្យពេចន៍ ព្រមទាំង​ទស្សនទាន​នៃ​សេចក្ដីព្រាងច្បាប់​នេះ​រៀបចំ​ដោយមាន​ភាពស៊ីសង្វាក់ និង​ឆ្លើយឆ្លង​គ្នា​ជាមួយ​ច្បាប់​ផ្សេងៗ​ដូចជា​ក្រមរដ្ឋប្បវេណី​, ច្បាប់ ស្ដីពី​នីតិវិធី​បណ្តឹង​ទាក់ទង​នឹង​ឋានៈ​បុគ្គល​, ច្បាប់​ស្ដីពី នីតិវិធី​នៃ​រឿងក្តី​រដ្ឋប្បវេណី ដែល​មិនមែនជា​បណ្ដឹង​ជាដើម​។​បើតាម​សម្តេច​ក្រឡាហោម ស ខេង បានលើកឡើង​ទៀតថា សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​ពិភាក្សា និង​កែសម្រួល​ជា​បន្តបន្ទាប់​យ៉ាង​ល្អិតល្អន់ និង​ស៊ីជម្រៅ​ដោយ​ឈរលើ​មូលដ្ឋាន​ធាតុ​ចូល​សំខាន់ៗ​ដែល​ទទួលបាន​តាមរ​យៈ​ការប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​ជំនាញ និង​កម្រិត​នយោបាយ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ។​

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នោះដែរ ឯកឧត្តម កែប ជុតិមា ប្រធាន​គណៈកម្មការ​ម​ហា​ផ្ទៃ ការពារជាតិ និង​មុខងារសាធារណ​: នៃ​រដ្ឋសភា បានបង្ហាញ​ការគាំទ្រ​ទៅលើ​សេចក្ដីព្រាងច្បាប់​នេះ​ទាំងស្រុង ដោយ​ពុំមាន​ការកែប្រែ​។ ឯកឧត្តម​បាន​ជម្រាប​សម្ដេច​ក្រឡាហោម ស ខេង ថា​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ នឹងធ្វើ​សេចក្តីរាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ដាក់បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា ធ្វើការ​អនុម័ត​នាពេល​ខាងមុខនេះ​ផងដែរ​៕ អត្ថបទ៖ ​បាន ចក់​

អត្ថបទដែលទាក់ទង

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងត្រូវបានប្រកាសជាការប្រញាប់
2026/04/23 08:38:03 pm        1
សម្តេចធិបតី ៖ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យមានការរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺពិតជាត្រឹមត្រូវ
2026/04/23 08:35:00 pm        1
សម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ
2026/04/23 08:24:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការវាយប្រហារយានដ្រូនរុស្ស៊ីសម្លាប់មនុស្ស ៣នាក់ នៅទីក្រុង Dnipro របស់អ៊ុយក្រែន

2026/04/23 09:28:06 pm
​មេបញ្ជាការកងទ័ពប៉ាគីស្ថានលោក Munir ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Pezeshkian
2026/04/23 09:27:27 pm
​មនុស្ស ១១នាក់ស្លាប់ ក្នុងគ្រោះថ្នាក់រថយន្តបុកគ្នានៅភាគខាងជើងប្រទេសឥណ្ឌា
2026/04/23 09:27:00 pm
​កង្វះខាតប្រេងបណ្តាលឲ្យអ្នកបើកបររង់ចាំអស់រយៈពេលរាប់ម៉ោង ដើម្បីចាក់ប្រេងនៅបូលីវី
2026/04/23 09:26:34 pm
​ពលរដ្ឋអ៊ីរ៉ង់រស់នៅទីក្រុងតេអេរ៉ង់មិនទុកចិត្តការបន្តបទឈប់បាញ់របស់អាមេរិក
2026/04/23 09:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/23 07:30:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/23 12:33:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am