រដ្ឋមន្ត្រីក្រសួងសុខាភិបាល: កម្ពុជាត្រូវបានពិភពលោកប្រសិទ្ធនាមថា "កម្ពុជា ជាប្រទេសតូចមានបេះដូងធំទូលាយ”

2023/06/02 01:57:50 am        152

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរំលឹកអំពីបទពិសោធន៍​ការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលកន្លង ដែលប្រទស កម្ពុជាត្រូវបានពិភពលោកប្រសិទ្ធនាមថា "កម្ពុជាជាប្រទេសតូចមានបេះដូងធំទូលាយ” ដោយបានគ្រប់គ្រង ឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ដោយជោគជ័យ ។

​ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង យ៉ាងដូច្នេះក្នុងពិធីប្រគល់ប័ណ្ណសរសើរ​របស់រាជរដ្ឋាភិបាល​ជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលបានរួមចំណែកក្នុងការ​ប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ-19 ចំនួន៨០០នាក់ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ។

ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តថា ភាពជោគជ័យ គឺពិតជាមានមោទនៈភាព​ចំពោះការ​ខិតខំប្រឹងប្រែងដ៏ អស្ចារ្យរបស់សង្គមជាតិទាំងមូល ដែលសមិទ្ធផលគួរឱ្យកត់សម្គាល់នេះកើតឡើង ក្រោមការដឹកនាំ​ដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងការចង្អុលបង្ហាញផ្ទាល់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការប្រើប្រាស់កំលាំងសរុបរបស់ជាតិ នោះគឺការបង្កើត គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាយន្តការដឹកនាំ និងគាំទ្រដោយគណៈកម្មការ ចំនួន៤ រួមមាន៖ (១) គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ គ្រប់គ្រងអនុគណៈកម្មការចំណុះចំនួន១១ (២) គណៈកម្មការចំពោះកិច្ចទទួលបន្ទុកលទ្ធកម្មវ៉ាក់សាំងកូវីដ-១៩ (៣) គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និង (៤) ២៥ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជធានី-ខេត្ត។ លើសពីនេះទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៦ គឺ៖ ១) បន្តទប់ស្កាត់ការនាំចូលវីរុស បំប្លែងថ្មី ២) កាត់បន្ថយទំហំដែលឆ្លង និងតំបន់ដែលឆ្លង ៣) ខិតខំរកវិធីព្យាបាលឱ្យឆាប់ជា ៤) រុករក និងគ្រប់គ្រង ៥) ការចាត់ចែងនិងគ្រប់គ្រងសាកសព និង៦) យុទ្ធនាការចាក់វ៉ាក់សាំង តាមអភិក្រមផ្ការីកដែល​កម្ពុជាអាចបើក​ដំណើរការឡើងវិញទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមតាំងពីខែវិច្ឆិកា ឆ្នាំ២០២១។ មេរៀនបទពិសោធន៍ទាំងអស់នេះ អាចឱ្យយើងយកឈ្នះលើសមរភូមិកូវីដ-១៩ តែរាជរដ្ឋាភិបាល​នៅតែបន្តតាម​ដាន​ដោយ​យកចិត្ត ទុកដាក់ព្រោះសង្គ្រាមកូវីដ-១៩ មិនទាន់ចប់នៅឡើយ។

ឯកឧត្តមសាស្រ្តាចា្យ ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា សមិទ្ធផលដ៏ធំធេងនេះ កើតចេញពីការដឹកនាំ​ប្រកបដោយ​ស្មារតី បុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់និង​សុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការរក្សាកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជនការ​លើក​កម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកតំបន់ និងអន្តរជាតិ តាមរយៈនយោបាយការបរទេស ឯករាជ្យដោយ​ផ្អែក​លើច្បាប់។ ថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ក្នុងបរិយាកាសមហោឡារិក អធឹកអធម ល្បីខ្ទរខ្ទាទូទាំងព្រះរាជាណាចក្រ កម្ពុជា ក្នុងតំបន់និងនៅ​លើសកលលោក។ ដូច្នេះតម្លៃសន្តិភាព ដែលកម្ពុជាកំពុងតែមាន និងខិតខំថែរក្សានៅពេលនេះ គឺពិតជាកត្តា​សំខាន់បំផុត ដែលបងប្អូនជនរួមជាតិកម្ពុជាទាំងអស់ ត្រូវតែចងចាំជានិច្ច និងចូលរួមថែរក្សា​ការពារសន្តិភាព​នេះឱ្យឋិតថេរជាអមតៈ។

ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ចាប់តាំងពីរកឃើញករណីវិជ្ជមានវីរុស កូវីដ-១៩ ដំបូង រហូតមកដល់ពេលបច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើប្រតិបត្តិការឆ្លើយតបនឹងជំងឺកូវីដ-១៩ ដោយចាត់តាំង​ក្រុមគ្រូពេទ្យប្រចាំការនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព សម្រាប់ត្រួតពិនិត្យសុខភាព និងតាមដានរោគ​សញ្ញាអ្នកសង្ស័យជំងឺកូវីដ-១៩ ព្រមទាំងរៀបចំក្រុមគ្រូពេទ្យផ្តល់សេវា ត្រួតពិនិត្យសុខភាពលើ​អ្នកដំណើរ/អ្នក​សង្ស័យកូវីដ-១៩ និងប្រចាំការនៅតាមមជ្ឈមណ្ឌលចត្តាឡីស័ក (QC) និងមណ្ឌលពិនិត្យ និងព្យាបាលជំងឺ (TC) ដោយចាត់វិធានការអនុវត្តនានា៖ ១) តាមដានស្ថានភាពនៃជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក និងនៅប្រទេសកម្ពុជា ២) ការប្រមូលទិន្នន័យនិងការស្វែងរកករណីកូវីដ-១៩ បែបអកម្ម និងសកម្មនៃការតាមដានជំងឺកូវីដ-១៩៣) វិធីសាស្ត្រស្វែងរកអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ៤) ការប្រមូលវត្ថុវិភាគការវេចខ្ចប់ និងការដឹកជញ្ជូនវត្ថុវិភាគ និងការប្រើប្រាស់សំភារៈការពារខ្លួន ៥) ការធ្វើចត្តាឡីស័ក ៦) ការថែទាំ និងព្យាបាលជាមូលដ្ឋាននៃជំងឺកូវីដ-១៩ ៧) ការប្រាស្រ័យទាក់ទងហានិភ័យនិង ការចូលរួមពីសហគមន៍ ៨) យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩៕ អត្ថបទ៖ រដ្ឋា​


 

 


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        62
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        96
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm