
ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បានផ្សព្វផ្សាយឱ្យដឹងថា តាមរយៈកម្មវិធីរួមចំណែកជាអន្តរជាតិ «កីឡាសម្រាប់ថ្ងៃស្អែក» ដែលផ្សព្វផ្សាយដោយទីភ្នាក់ងារកីឡានៃប្រទេសជ ប៉ុន បានឱ្យដឹងថា ជប៉ុននឹងបញ្ជូនក្រុមអាជ្ញាកណ្តាលប្រមាណ ៤០ រូប សម្រាប់វិញ្ញាសា ៤ ប្រភេទក្នុង នោះមានដូចជា កីឡាអត្តពលិកម្ម កីឡាលើកទម្ងន់ កីឡាហែលទឹក និងកីឡាបាល់បោះជិះរទេះ ជាដើ ម មកចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា នៅកម្ពុជា៕ ដោយ៖ គង់ ឌិន




