ឥណ្ឌាបញ្ជាឱ្យស៊ើបអង្កេតតាមផ្លូវច្បាប់លើករណីអំពើហិង្សាជនជាតិភាគតិចនៅរដ្ឋម៉ានីពួរ

2023/06/02 03:23:08 am        425

នៅថ្ងៃព្រហស្បតិ៍ (៣១ មិថុនា)នេះ រដ្ឋមន្ត្រីមហាផ្ទៃឥណ្ឌា លោក Amit Shah បានប្រកាសពីការស៊ើបអង្កេតផ្នែកតុលាការ ដែលដឹកនាំដោយចៅក្រមចូលនិវត្តន៍ម្នាក់ ចំពោះ​អំពើហិង្សា​ជន​ជាតិ​ភាគតិច ដែលបានរង្គោះង្គើរដ្ឋម៉ានីពួរ ភាគឦសានប្រទេសឥណ្ឌា និងបណ្ដាលឱ្យមនុស្សស្លាប់ជាង ៦០នាក់។

រដ្ឋជាប់ព្រំដែនមីយ៉ាន់ម៉ាមួយនេះ បានទទួលរងភាពតានតឹងកាន់តែខ្លាំងឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាមួយនឹងកុបកម្ម និងការប៉ះទង្គិចជនជាតិភាគតិច ដែលបានសម្លាប់​មនុស្ស​យ៉ាង​ហោចណាស់ ៦០នាក់ និង មនុស្ស ៣៥.០០០ បានភៀសខ្លួនចេញ។

អំ​ពើហឹង្សាបានចាប់ផ្តើមកាលពីថ្ងៃទី ៣ ខែឧសភា នៅពេលដែលក្រុមកុលសម្ព័ន្ធបានប៉ះទង្គិចជាមួយជនជាតិភាគតិច Meitei ដែលជាក្រុមមិនមែនកុលសម្ព័ន្ធ ជុំវិញ​បញ្ហាផល​ប្រយោជន៍​សេដ្ឋកិច្ច និងទឹកដីដែលបានផ្តល់ឱ្យកុលសម្ព័ន្ធ។

លោក Shah ដែលកំពុងបំពេញទស្សនកិច្ចរយៈពេលបួនថ្ងៃបាននិយាយថា លោកទទួលបានការធានាអះអាងវិជ្ជមានពីសហគមន៍ទាំងពីរទាក់ទងនឹងដំណើរការសន្តិភាព។

លោកក៏​បាននិយាយផងដែរថា នគរបាលនឹងចាប់ផ្តើមប្រតិបត្តិការស្រាវជ្រាវនៅតំបន់រងគ្រោះដោយអំពើហិង្សាក្នុងរដ្ឋនេះ ហើយប្រកាសផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥០០.០០០ រូពី​ដល់​ញាតិ​សន្តានជនរងគ្រោះដែលបានបាត់បង់ជីវិតពីរដ្ឋាភិបាលសហព័ន្ធនិងរដ្ឋរៀងៗខ្លួន។

រដ្ឋម៉ានី​ពួរ មានកំណាត់ព្រំដែនជិត ៤០០ គីឡូម៉ែត្រ (២០០ ម៉ាយ) ជាប់ជាមួយសហភាពមីយ៉ាន់ម៉ា ជាទីដែលរដ្ឋប្រហារឆ្នាំ ២០២១ កើតឡើងហើយបាននាំឱ្យ​ជនភៀសខ្លួនរាប់ពាន់​នាក់​ឆ្លង​ចូលទៅក្នុងរដ្ឋនៃប្រទេសឥណ្ឌាមួយនេះ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        17
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        25
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm