សម្តេច​ប្រធានរដ្ឋសភា​ និង​សម្តេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន​ អញ្ជើញ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ​ដូ​ស​ទី​២ នៅ​វិមាន​រដ្ឋសភា

2021/05/10 09:35:13 pm        32

ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន ​បាន​អញ្ជើញ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​២ “COVIDSHIELD” AstraZeneca ​នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១០ ខែឧសភា​ឆ្នាំ​២០២១​។

សម្តេច​ប្រធានរដ្ឋសភា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រាជរដ្ឋាភិបាល​ដែល​បាន​ខិតខំ​កៀរគរ​គ្រប់​មធ្យោបាយ​ដើម្បី​ទទួល​បាន​វ៉ាក់សាំង​មក​ចាក់​ជូន​ប្រជាពលរដ្ឋ ដែល​តាម​គម្រោង​ឱ្យ​បាន​ប្រមាណ​១០​លាន​នាក់​ ដើម្បី​បង្កើត​ភាព ស៊ាំ​សហគមន៍​ ឈាន​ទៅ​គ្រប់គ្រង​បាន​លើ​វីរុស​កូ​រ៉ូ​ណា​(​កូ​វីដ​-១៩) ​ សំដៅ​ស្តារ​សេដ្ឋកិច្ច​និង​សង្គមជាតិ​ឡើងវិញ ​ចេញពី​វិបត្តិ​ជា​សកល​នេះ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។

ឆ្លៀតឱកាស​នោះ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ​ក៏បាន​ថ្លែងអំណរគុណ​ផង​ដែរ​ដល់​បណ្តា​ប្រទេស​ជា​មិត្ត​ ពិសេស​សាធារណរដ្ឋ​ប្រមា​និ​ត​ចិន​ និង​ដៃគូរ​អភិវឌ្ឍន៍​ជាច្រើន​ទៀត​ដូចជា​អង្គការ​សុខភាព​ពិភពលោក ​និង​យន្តការ​កូ​វ៉ា​ក់​ (COVAX) ជាដើម រួមទាំង​សប្បុរសជន​ទាំងអស់ ​ដែល​បាន​ជួយ​ឧបត្ថម្ភ​វ៉ាក់សាំង​និង​ផ្តល់​ជំនួយ​បច្ចេកទេស សម្ភារៈ​វិទ្យាសាស្ត្រ​ជាច្រើន​ដល់​កម្ពុជា​នៅក្នុង​ការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នាពេល​កន្លងមក​។

សម្តេច​ បាន​អំពាវ​និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ សូម​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ​នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន ​ដើម្បី​ការពារ​អាយុជីវិត ក្រុម​គ្រួសារ​ និង​សហគមន៍​របស់ខ្លួន​។​

ជាមួយគ្នានេះ​សម្តេច​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បន្ត​អនុវត្ត​វិធាន​សុខាភិបាល «៣​ការពារ ៣​កុំ​»​ឱ្យបាន​ខ្ជាប់ខ្ជូន​គ្រប់ៗ​គ្នា​ទោះជា​បាន​ទទួល​វ៉ាក់សាំង​ការពារ​រួចហើយ​ក្តី​។

សម្តេច​ប្រធានរដ្ឋសភា ​បាន​គូសបញ្ជាក់ថា​ជំងឺ​កូ​វីដ​-១៩​នៅតែ​បន្ត​គំរាមកំហែង​ពិភពលោក​ក៏ដូចជា​កម្ពុជា ក្នុង​សភាព​ខ្លាំងក្លា​នៅឡើយ​។ ​ដូច្នេះ​ដើម្បី​ការពារ​ទប់ស្កាត់​ជំងឺ​នេះ​កុំ​ឱ្យ​ឆ្លង​រាលដាល​កាន់​តែខ្លាំង​ឡើង កត្តា​សំខាន់​បំផុត​គឺ​ការចូលរួម​និង​ការ​ប្ដេជ្ញា​ចិត្ត​ពី​បុគ្គល​ម្នាក់ៗ​ ទើប​សង្គមជាតិ​អាច​គេច​ផុតពី​ជំងឺ​រាតត្បាត​នេះ​បាន​៕


អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm