
ក្រុមទាហានអ៊ុយក្រែន បានបាញ់ប្រព័ន្ធកាំភ្លើងធំដែលផ្គត់ផ្គង់ដោយលោកខាងលិចនៅតំបន់ដូនេតភាគខាងកើតនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលប្រធានាធិបតីប្រទេសនេះ ចង់ទទួលបាននូវការសម្រេចដ៏ច្បាស់លាស់មួយទៅលើអនាគតរបស់ខ្លួននៅក្នុងប្សសម្ព័នយោធាណាតូ។
ស្ថិតនៅចំងាយជាង៦០០គីឡូម៉ែតប៉ុណ្ណោះ ពីភាគខាងកើតកន្លែងជំនួបកំពូល កងទ័ពអ៊ុយក្រែន នៅតែបន្ដការប្រយុទ្ធនឹងកងទ័ពរុស្ស៊ី ដោយប្រប្រើប្រាស់ប្រព័ន្ធកាំភ្លើងធំដែលផ្គត់ផ្គង់ដោយសាធារណរដ្ឋឆែក និងប្រទេសបារាំង។
ខណៈដែលកំពុងបញ្ជាប្រព័ន្ធបាញ់គ្រាប់រ៉ូកែត ពហុជំនាញRM-70 ផលិតនៅសាធារណរដ្ឋឆែក នោះ លោកមីកូឡា Mykola បានធ្វើអត្ថាធិប្បាយយ៉ាងលម្អិតការវាយបករបស់អ៊ុយក្រែនដែលត្រូវបានរំពឹងទុក។ លោកបានបន្ថែមថា ក្រុមទាហានរបស់លោក បានវាយប្រហាចំតំបន់កាន់កាប់១កន្លែងរបស់សត្រូវ។
នៅឯទីកន្លែងមួយមួយទៀតដែលគេមិនប្រាប់ឈ្មោះក្នុងតំបន់ដូនេត មេបញ្ជាការកាំភ្លើងធំម្នាក់ដែលហៅឈ្មោះក្រៅថា ស៊ីត្រឹន(Citroen) បាននិយាយថា អ៊ុយក្រែនមិនដែលមានគ្រាប់កាំភ្លើងធំដែលផ្គត់ផ្គង់ដោយលោកខាងលិចច្រើនណាស់ណាទេ។
លោកបន្ដថា យើងមានគ្រាប់កាំភ្លើងគ្រប់គ្រាន់ដើម្បីបំពេញភារកិច្ចរបស់យើង។ប៉ុន្ដែ ប្រទេសណាមួយចង់ឲ្យយើងបន្ថែមទៀត យើងនឹងទទួលស្វាគមន៍ដោយរីករាយ។