
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យលើកលែងទោសឱ្យទណ្ឌិតចំនួន ២ រូប គឺឈ្មោះ ទុំ ប៊ុនថន ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ៦ ឆ្នាំ និង ឈ្មោះ អ៊ូ ច័ន្ទឫទ្ធិ ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារ ២០ ឆ្នាំ។


