ហុងគ្រី៖ ពលរដ្ឋហុងគ្រី ប្រមាណមួយពាន់នាក់ បានប្រមូលផ្ដុំគ្នាក្នុងរដ្ឋធានី ប៊ូដាប៉េស (Budapest) កាលពីថ្ងៃព្រហស្បតិ៍ ទី១មិថុនា តវ៉ាប្រឆាំងច្បាប់ដែលនឹងលុបបំបាត់ចោលឋានៈមន្ត្រីរដ្ឋការស៊ីវិលរបស់គ្រូបង្រៀនព្រមទាំងប្រឆាំងនឹងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមយុវជនអំឡុងការតវ៉ាកាលកាលពីកន្លងទៅ។

គ្រូបង្រៀន និងនិសិត្ស បានប្រមូលផ្ដុំគ្នា នៅខាងមុខក្រសួងមហាផ្ទៃ ដែលឃ្លាំមើលការអប់រំដោយការស្រែកច្រៀងព្រមគ្នា និងកាន់ផ្ទាំងប្រកាសដោយមានសញ្ញានានាថា យើងកំពុងយំទាមទារសម្រាប់ប្រទេសនេះបើបើទោះបីជាមិនប្រើឧស្ម័នបង្ហៀរទឹកភ្នែកបែបនេះក៏ដោយនេះ ហើយការបំផ្លាញវិស័យអប់រំដែលប្រៀបបាននឹងការបំផ្លាញសង្គម។
ក្រុមអ្នកតវ៉ា បានហែក្បួនប្រឆាំងនឹងច្បាប់ថ្មីដែលគេហៅថា ច្បាប់ឋានៈដែលនឹងបង្កើនបរិមាណការងារកាន់តែច្រើនសម្រាប់គ្រូបង្រៀង។ ក្រុមអ្នករិះគន់សំដៅដល់ច្បាប់នេះថាជាច្បាប់សងសឹកជាការដាក់ទោសសម្រាប់ការតស៊ូជាច្រើនឆ្នាំរបស់គ្រូបង្រៀន។

រដ្ឋាភិបាលហុងគ្រី របស់លោកនាយករដ្ឋមន្ត្រី Viktor Orban បាននិយាយថា សេចក្តីស្នើច្បាប់នេះ មានគោលបំណងពង្រឹងគុណភាពអប់រំ។ គ្រូបង្រៀនជិត៥ពាន់នាក់ បាននិយាយថា ពួកគេនឹងបោះបង់អាជីពរបស់ខ្លួន ប្រសិនបើច្បាប់ស្តីពីឋានៈនេះ ត្រូវចូលជាធរមាន។
ការតវ៉ាកាលពីថ្ងៃព្រហស្បតិ៍ បានកើតឡើងបន្ទាប់ពីការប្រមូលផ្ដុំ និងកូដកម្មជាបន្តបន្ទាប់ទាមទារដំឡើងប្រាក់បៀវត្សរ៍និងលក្ខខណ្ឌការងារកាន់តែប្រសើរសម្រាប់គ្រូបង្រៀន។ នៅពេលនេះ អត្រាអតិផរណារបស់ប្រទេសហុងគ្រី បានហក់ឡើងដល់២៤% ៕