អាមេរិក៖ ដោយជនអន្តោប្រវេសន៍រាប់រយនាក់នៅតែដេកនៅលើកម្រាលឥដ្ឋនៅស្នងការដ្ឋាននគរបាល ក្រុមប្រឹក្សាក្រុងនៃទីក្រុង Chicago បានអនុម័តថវិកា៥១លានដុល្លារក្នុងការផ្តល់មូលនិធិដើម្បីជួយគាំទ្រដល់អ្នកស្វែងរកសិទ្ធជ្រកកោន កាលពីថ្ងៃពុធទី៣១ ខែឧសភា។ ទោះជាយ៉ាងណា មេដឹកនាំមួយចំនួននៅទីក្រុងនេះ និយាយថា ថវិកានោះនឹងពុំមានរយៈពេលយូរឡើយ ហើយត្រូវការកញ្ចប់ថវិកាបន្ថែមទៀតដើម្បីដោះស្រាយវិបត្តិដែលកំពុងកើតមាន។
ទោះបីជាទីក្រុងChicago ជាកន្លែងកំពុងទទួលស្វាគមន៍ក៏ដោយ ក៏ខ្ញុំមិនដឹងថាយើងមានហេដ្ឋារចនាសម្ព័ន្ធដែលកសាងយ៉ាងពិតប្រាកដដើម្បីទទួលយកនូវអ្វីដែលយើងកំពុងមើលឃើញនោះដែរ។ មេដឹកនាំទីក្រុងនិយាយថា អ្នកស្វែងរកសិទ្ធជ្រកកោនប្រមាណ១ម៉ឺននាក់ បានធ្វើដំណើរមកកាន់ទីក្រុងChicago ចាប់តាំងពីខែសីហាឆ្នាំមុន ដែលមានមនុស្សរាប់សិបនាក់បានមកដល់នៅក្នុងមួយថ្ងៃៗ។

បច្ចុប្បន្នមានយ៉ាងហោចណាស់ជនអន្តោប្រវេសន៍៣០០នាក់ កំពុងត្រូវបានផ្តល់ទីជម្រកនៅវិទ្យាល័យ Wilbur Wright ទោះបីមានការចាប់ខ្លួនជាច្រើនពីប្រទេសជិតខាងក៏ដោយ។
លោក Mary Ann Smith ជាអ្នករស់នៅទីក្រុង Chicago ជាយូរមកហើយដែលបានរស់នៅក្នុង ខុនដូរមួយ នៅជិតវិទ្យាល័យ Wright College និយាយថាខ្ញុំព្រួយបារម្ភខ្លះដែរ ព្រោះថាខ្ញុំមិនបានដឹងថាតើពួកគេនឹងមានប្រតិកម្មបែបណាទេ ខ្ញុំចង់និយាយថា ប្រសិនបើខ្ញុំត្រូវដើរផ្លូវនេះ តើពួកគេនឹងឆ្លើយតបមកខ្ញុំដោយរបស់ដែលចង់បានដែរឬទេ? តើសាលារៀនត្រូវបើកដែរឬទេ។ កាលពីខែមុន អតីតអភិបាលក្រុងChicago លោក Lori Lightfoot បានប្រកាសរដ្ឋក្នុងគ្រាអាសន្នទាក់ទងទៅនឹងវិបត្តិជនអន្តោប្រវេសន៍។
យោងតាមមន្ត្រីទីក្រុងបានឲ្យដឹងថា រហូតមកដល់ពេលនេះ ទីក្រុងនេះទើបតែទទួលបានថវិកា ១០លានដុល្លារពីរដ្ឋាភិបាលសហព័ន្ធ ទោះបីជាមានការស្នើសុំច្រើនជាងនេះក៏ដោយ៕
