មេដឹកនាំប្រឆាំងរបស់ឥណ្ឌា លោក Rahul Gandhi រិះគន់លោក Modi ជុំវិញបញ្ហាចិន

2023/06/02 05:18:10 pm        91

ឥណ្ឌា៖ មេដឹកនាំគណបក្សប្រឆាំងឥណ្ឌា Rahul Gandhi កាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់ការដោះស្រាយទំនាក់ទំនងរបស់នាយករដ្ឋមន្ត្រី Narendra Modi ជាមួយប្រទេសចិនដោយនិយាយថា ទីក្រុងប៉េកាំង កំពុង «កាន់កាប់ដែនដីរបស់យើង» ខណៈពេលដែលកំពុងរិះគន់មេដឹកនាំជាតិនិយមហិណ្ឌូ ជុំវិញការធ្វើឲ្យមានការបែកបាក់សាសនារបស់ប្រទេស។

លោក Gandhi ដែលជាសមាជិកនៃគណបក្សប្រឆាំង Congress នៅឯក្លិបសារព័ត៌មានជាតិ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បាននិយាយថា៖ «បញ្ហាគឺថា ប្រទេសចិនកំពុងកាន់កាប់ទឹកដីរបស់យើង។ វាគឺជាការពិតដែលត្រូវទទួលស្គាល់។ ខ្ញុំគិតថា ទំហំដីក្រុង Delhi ១.៥០០គីឡូម៉ែត្រក្រឡាត្រូវបានពួកគេកាន់កាប់។ នេះជាអ្វី ដែលមិនអាចទទួលយកបានជាដាច់ខាត តែមើលទៅលោកនាយករដ្ឋមន្ត្រី ហាក់ដូចជាមិនជឿថាវាបែបហ្នឹងទេ»។

ទស្សនកិច្ចរបស់លោក Gandhi នេះ បានកើតមានឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ មុនការគ្រោងទុករបស់លោក Modi ដែលនឹងធ្វើដំណើរទៅទស្សនកិច្ច នៅសហរដ្ឋអាមេរិក នាចុងខែនេះ។

ដូចដឹងមកហើយថា ប្រទេសឥណ្ឌា និងចិន គឺជាអ្នកជិតខាង ដែលមិនមានភាពសុខដុមរមនានឹងគ្នាអស់ជាច្រើនទសវត្សរ៍មកហើយ បន្ទាប់ពីសង្រ្គាមនៅលើព្រំដែនភ្នំហិម៉ាឡៃ ដែលប្រទេសទាំងពីរ មានជម្លោះជាមួយគ្នា នៅដើមទសវត្សរ៍ឆ្នាំ១៩៦០ ហើយទំនាក់ទំនងរបស់មហាអំណាចទាំងពីរ កាន់តែមានភាពយ៉ាប់យ៉ឺន នៅពាក់កណ្តាលឆ្នាំ២០២០ នៅពេលដែលកងទ័ពទាំងសងខាង បានប៉ះទង្គិចគ្នា នៅតាមព្រំដែន ដែលបានសម្លាប់ទាហានឥណ្ឌា ២០នាក់ និងចិន ៤នាក់។

កាលពីខែឧសភា លោក Modi បានថ្លែងថា សន្តិភាពនៅតាមព្រំដែនឥណ្ឌាជាមួយចិន គឺជាភាពចាំបាច់ណាស់សម្រាប់ទំនាក់ទំនងប្រក្រតីរវាងប្រទេសជិតខាង ដែលមានអាវុធនុយក្លេអ៊ែរ។ ចាប់តាំងពីឡើងកាន់អំណាចនៅប្រទេសឥណ្ឌា ក្នុងឆ្នាំ២០១៤ រដ្ឋាភិបាលដែលស្ថិតក្រោមការដឹកនាំរបស់គណបក្ស Bharatiya Janata Party (BJP) របស់លោក Modi បានចំណាយប្រាក់រាប់លានដុល្លារ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយោធា និងស៊ីវិល នៅតាមព្រំដែនប្រវែង ៣.៨០០គីឡូម៉ែត្រជាមួយចិន៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm