ឯកឧត្តម ហ៊ុន ម៉ានី ស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូកីឡា ក្នុងពិធីគោរពទង់ជាតិ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២

2023/06/02 06:16:57 pm        460

នៅព្រឹកថ្ងៃទី០២ ខែមិថុនានេះ កម្ពុជាក្នុងនាមម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានរៀបចំពិធីបង្ហូត និងគោរពទង់ជាតិ ក៏ដូចជាស្វាគមន៍ប្រតិភូកីឡា គ្រប់​បណ្ដាប្រទេសសមាជិក ដែលបានអញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍​កីឡាជនពិការ​ប្រចាំតំបន់លើកដំបូងនៅកម្ពុជា ដែលនឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នា​ល្ងាច​ថ្ងៃ​ទី០៣ ខែមិថុនា ឆ្នាំ២០២៣ ស្អែក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។

ក្នុងពិធីនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា និងជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជា​ប្រធាន​គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMAPGOC) បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូកីឡាទាំងអស់ ដែល​បាន​ដឹកនាំ និងធ្វើដំណើរមកចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា ។

ឆ្លៀតឱកាសនោះ ឯកឧត្តមក៏បានសុំទោស ចំពោះប្រតិភូទាំងអស់ផងដែរថា ដោយសារ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ មានបេសកកម្មក្រៅប្រទេស ទើបមិនអាចចូលរួមពិធីគោរពទង់ជាតិ និង​ស្វាគមន៍​ប្រតិភូកីឡានេះបាន ។ យ៉ាងណាមិញឯកឧត្តមបានចាត់ទុកនេះ គឺជាឱកាស​មួយ​ដ៏​អស្ចារ្យ សម្រាប់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដើម្បី​លើក​កិត្តិយស សមត្ថភាព និងការគោរពសិទ្ធរបស់បងប្អូនជនមានពិការភាព។

តាមរយៈនេះ ឯកឧត្តម ហ៊ុន ម៉ានី សង្ឃឹមថា ការស្នាក់នៅហូបចុករបស់ប្រតិភូ អត្តពលិក និង​មន្ដ្រី​បច្ចេកទេសទាំងអស់ នៅកម្ពុជា កំឡុងពេលប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ប្រកប​ដោយការពេញចិត្ត ដ្បិតកម្ពុជា បានប្ដេជ្ញា និងយកចិត្តទុកដាក់ខ្ពស់ លើការងារ​ទទួល​បដិសណ្ឋារកិច្ច និងការសម្របសម្រួលផ្សេងៗ ដើម្បីជំរុញ​ឲ្យ​ដំណើរ​ការ​ប្រកួត​កីឡា​សម្រាប់​បង​ប្អូន​ជន​មានពិការភាពនេះ បានប្រព្រឹត្តទៅ ដោយរលូន និងទទួលបានជោគជ័យ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងប្រព្រឹត្តទៅ ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានកីឡា ១៣ប្រភេទ និងកីឡាសម្ដែង ១ប្រភេទ រួមមានកីឡាអត្តពលកម្មជនពិការ, ហែលទឹកជនពិការ, បាល់បោះរទេះ, បាល់ទះអង្គុយ, វាយ​កូន​ឃ្លី​លើ​តុជនពិការ, វាយសីជនពិការ, បាល់ទាត់ជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល, បាល់​បោះ​ជន​ពិការ, លើកទម្ងន់ជនពិការ, យូដូជនពិការ, បូស្យា និងកីឡាអុក ។ រីឯកីឡាសម្ដែង គឺកីឡាអេឡិចត្រូនិកច សរុបវិញ្ញាសាប្រកួតទាំងអស់ គឺមានចំនួន ៤២៩វិញ្ញាសា ៕ អត្ថបទ៖ លី ឈុនឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        114
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        127
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន

2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm