ស៊ែរប៊ី៖ប្រធានាធិបតីស៊ែរប៊ី និងកូសូវ៉ូ បានទទូចថា មេដឹកនាំទាំង២ចង់បន្ធូរបន្ថយវិបត្តិអំពើហិង្សានៅក្នុងប្រទេសកូសូវ៉ូ ភាគខាងជើង ប៉ុន្តែ បានបង្ហាញសញ្ញានៃការគាំទ្រតិចតួចពីជំហរប្រឆាំងរបស់ខ្លួន។
ពេលមកដល់កាលពីថ្ងៃព្រហស្បតិ៍នៅឯជំនួបកំពូលមួយក្នុងប្រទេសម៉ុលដូវ៉ា ដែលមានមេដឹកនាំអឺរ៉ុបជាង៤០ប្រទេសចូលរួម ប្រធានាធិបតី ស៊ែរប៊ី លោក Aleksandar Vucic និងប្រធានាធិបតី កូសូវ៉ូលោកស្រី Vjosa Osmani ពុំបានរាក់ទាក់គ្នាឡើយ ខណៈមេដឹកនាំទាំង២ឈរនៅចម្ងាយប៉ុន្មានម៉ែត្រពីគ្នានៅលើកម្រាលព្រំក្រហម។

លោកស្រី Osmani បាននិយាយដោយសំដៅទៅកាន់ការប្រកាសឯករាជ្យឆ្នាំ២០០៨របស់កូសូវ៉ូ ថា យើងទាំងអស់គ្នាយល់ថាការគំរាមកំហែងពិតប្រាកដគឺកើតចេញពីការមិនទទួលស្គាល់របស់ស៊ែរប៊ីចំពោះអធិបតេយ្យភាពរដ្ឋរបស់កូសូវ៉ូ។
លោកស្រី បានចោទប្រកាន់លោក Vucic ពីបទគាំទ្រក្រុមជនឧក្រិដ្ឋជនអន្ធពាលក្នុងប្រទេសកូសូវ៉ូភាគខាងជើង ដែលលោកស្រី បាននិយាយថា ជាទំនួលខុសត្រូវទាំងស្រុងចំពោះការប៉ះទង្គិចគ្នានានា ដែលបង្កឲ្យកងទ័ពរក្សាន្តិសុខអង្គការណាតូ ៣០នាក់រងរបួស និងក្រុមអ្នកតវ៉ាស៊ែរ៊ប៊ី៥២នាក់រងរបួស ។ ប៉ុន្តែប្រទេសស៊ែរប៊ី បានច្រានចោលការចោទប្រកាន់នេះ ។
គួររម្លឹកថា ភាពតានតឹង បាននាំឲ្យកូសូវ៉ូ ជាមួយក្រុមអ្នកតវ៉ា និងកម្លាំងសន្តិសុខ ប៉ះទង្គិចគ្នានៅក្នុងទីក្រុងមួយចំនួន ត្រួតត្រាដោយស៊ែរប៊ីនៅភាគខាងជើង ទាក់ទងការបោះឆ្នោតជ្រើសរើសអភិបាលក្រុងរបស់ជនជាតិភាគតិចអាល់បានី ៕
