ចិន៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចិន បានទាត់ចោលការអះអាងដោយសហរដ្ឋអាមេរិក ដែលថាខ្លួនបានស្វែងរកការកាត់បន្ថយ ហានីភ័យជំនួសឲ្យការផ្តាច់ខ្លួនពីប្រទេសចិន ដោយសង្កត់ធ្ងន់ថា ហានីភ័យពិតប្រាកដដែលពិភពលោកកំពុងប្រឈមគឺសង្គ្រាមត្រជាក់ថ្មី។

ប្រមុខការទូតសហរដ្ឋអាមេរិក លោក Antony Blinken បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រឹក្សាពាណិជ្ជកម្មនិងបច្ចេកវិទ្យាសហរដ្ឋអាមេរិក-អឺរ៉ុប កាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៊ីនតោននិង ប្រ៊ុចស៊ែលពុំបានស្វែងរកការផ្តាច់ខ្លួនពីប្រទេសចិនទេ ផ្ទុយទៅវិញផ្ដោតលើការកាត់បន្ថយហានីភ័យ។
ជាការឆ្លើយតប លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការកំណត់បញ្ហាប្រឈម។ ការកាត់បន្ថយហានីភ័យបានក្លាយជាពាក្យចចាមអារ៉ាមនាពេលថ្មីៗនេះ។ លោកស្រី បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំងថា ប៉ុន្តែជំហានដំបូង និងជាចំណុចចុងក្រោយបង្អស់ យើងចាំបាច់ត្រូវកំណត់ថាការប្រឈមនោះជាអ្វី --- យើងនិយាយពីការកាត់បន្ថយហានីភ័យនៅពេលណា ។
លោកស្រី បាននិយាយថា ប្រទេសចិនស្វែងរកការបើកចំហកម្រិតខ្ពស់ និងផ្ដល់ការចង្អុលបង្ហាញទីផ្សារ ផ្អែកលើច្បាប់ និងបរិយាកាសជាអន្តរជាតិសម្រាប់អាជីវកម្មពីជុំវិញពិភពលោក៕

លោកស្រី បានបន្តថា ប្រទេសចិន បានអនុវត្តន៍ច្បាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិទ្យាសស្ត្រ និងការវិនិយោគបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសផ្សេងទៀត ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ផ្ដល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ព្រមទាំងលទ្ធផល ឈ្នះ ឈ្នះ ៕