អ៊ីតាលី៖ ធនាគារកណ្តាលប្រទេសអ៊ីតាលី កាលពីថ្ងៃពុធបាននិយាយថា ជម្លោះដែលកំពុងបន្តរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន មានផលប៉ះពាល់ដែលកំពុងអូសបន្លាយពេលលើសុខភាពសេដ្ឋកិច្ចរបស់ប្រទេសអ៊ីតាលី និងអឺរ៉ុប ជាទូទៅ ដែលកំពុងជំរុញឲ្យទ្រព្យសម្បត្តិរួម និងទំនុកចិត្តរបស់អតិថិជន ធ្លាក់ចុះ។

នៅក្នុងការវាយតម្លៃសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនកាលពីឆ្នាំមុន ទេសាភិបាលធនគារកណ្តាលលោក Ignazio Visco និយាយថា វិបត្តិនៅអ៊ុយក្រែន បានធ្វើឲ្យប៉ះពាល់ដល់តម្លៃថាមពល បណ្តាលឲ្យធនាគារកណ្តាលអឺរ៉ុបបង្កើនកម្រិតអត្រាការប្រាក់ ដែលមានផលប៉ះពាល់សេដ្ឋកិច្ចជាអវិជ្ជមានឈានដល់រយៈពេលយូរ។
ជម្លោះនៅអ៊ុយក្រែនគឺជារបត់ប្រែប្រួលមួយក្នុងទំនាក់ទំនងអន្តរជាតិដែលបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់កំណើន អតិផរណា និងពាណិជ្ជកម្មេពិភពលោក។
លោក Visco បានសរសេរលើបណ្តាញ Twitter ក្នុងរបាយការណ៍ថា ភាពតានតឹងរវាងប្រទេសទាំងនេះ បានឈានដល់កម្រិត ដែលគេមិនធ្លាប់បានមើលឃើញចាប់តាំងពីសង្គ្រាមត្រជាក់មក។ ក្នុងពេលអតិផរណាដ៏ជាក់លាក់និងរាលដាលខ្លាំង កំណើនសកលបានធ្លាក់ចុះក្នុងសេណារីយោមិនច្បាស់លាស់កាន់តែខ្លាំងឡើងផ្នែកនយោបាយ នឹងសេដ្ឋកិច្ច។

របាយការណ៍បានគូសបញ្ជាក់ថាភាពតានតឹងបានធ្វើឲ្យប៉ះពាល់ដល់ការនាំចេញផលិតផលកសិកម្ម និងជី ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខស្បៀងនៃប្រទេសក្រីក្រនិងងាយរងគ្រោះបំផុត៕