ប្រធានាធិបតីស្រីលង្កាអះអាងថា សេដ្ឋកិច្ចប្រទេសរបស់លោកកំពុងស្ថិតលើមាគ៌ានៃការងើបឡើងវិញ

2023/06/02 09:18:48 pm        116

ស្រីលង្កា ៖ ប្រធានាធិបតីស្រីលង្កាលោក Ranil Wickremesinghe បាននិយាយថា សេដ្ឋកិច្ចប្រទេសរបស់លោក កំពុងស្ថិតលើមាគ៌ានៃការងើបឡើងវិញ ។ 

លោក Wickremesinghe និយាយថា ថ្ងៃនេះពួកយើងទាំងអស់គ្នាទទួលបានលទ្ធផលពីការអត់ធ្មត់ ការប្តេជ្ញាចិត្ត និងគោលនយោបាយដ៏ជាក់លាក់ ។ អតិផរណាដែលបានកើនឡើងដល់ ៧០ភាគរយ បានកាត់បន្ថយមកនៅត្រឹម ២៥,២ភាគរយប៉ុណ្ណោះ ។ នេះក៏ដោយសារតែការចំណាយលើជីវភាពរស់នៅចាប់ផ្តើមធ្លាក់ចុះបន្តិចម្តងៗ ។ 

ជាសញ្ញាបង្ហាញទំនុកចិត្តថាវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ស្រីលង្កាបញ្ចប់ទៅហើយនោះ ធនាគារកណ្តាល​របស់ពួកគេនៅថ្ងៃនេះ បានធ្វើឲ្យទីផ្សារភ្ញាក់ផ្អើល តាមរយៈការកាត់បន្ថយ​អត្រាការប្រាក់ជា​លើកដំបូង​ក្នុងរយៈ​ពេល៣ឆ្នាំ គឺជាសញ្ញាផ្លាស់ប្តូរដើម្បីជំរុញសន្ទុះងើបឡើងនៃសេដ្ឋកិច្ច ។ 

សូមបញ្ជាក់ថា ប្រទេសកោះនៅអាស៊ីខាងត្បូងមួយនេះ បានធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំមុន ពេលដែលអស់​ទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួន តម្លៃចំណីអាហារ និងថាមពល ហក់ឡើងខ្ពស់ ហើយក្រុមតវ៉ាបាន​បង្ខំឲ្យទម្លាក់​តំណែងអតីតប្រធានាធិបតីប្រទេសមួយនេះ ។  

ដោយឡែក លោក Wickremesingheបានឡើងកាន់អំណាចកាលពីខែកក្កដា និងបានចរចាឲ្យមានថវិកាសង្រ្គោះ ២,៩ពាន់លានដុល្លារ ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីខែមីនា ៕ ដោយ ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        181
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        168
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm