ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បានអះអាងជាថ្មីម្តងទៀតចំពោះការរិះគន់ប្រទេសរបស់លោកជុំវិញការវាយលុករបស់រុស្ស៊ីទៅលើអ៊ុយក្រែន ប៉ុន្តែលោកនិយាយថា លោកនៅតែព្យាយាមបន្តអព្យាក្រិតភាព ដើម្បីអាចស្វែងកិច្ចពិភាក្សាសនិ្តភាពដ៏មានសក្តានុពល ។

លោក Lula និយាយប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបជាមួយប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto នៅក្នុងទីក្រុង Brasilia ថា លោកចង់បង្កើតលក្ខខណ្ឌសម្រាប់ប្រទេសទាំង ២ ឲ្យចូលរួមកិច្ចចរចាស្វែងសន្តិភាពដែលរួមចំណែកក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះមួយនេះ ។
លោក Lula និយាយថាគ្មានអ្វីនឹងកើតឡើងនោះទេ រហូតទាល់តែអ៊ុយក្រែន និងរុស្ស៊ី ចង់ចរចាបញ្ចក់សង្គ្រាម ។
ដោយឡែក ប្រធានាធិបតីហ្វាំងឡង់ដែលប្រទេសរបស់លោកនៅជិតខាងរុស្ស៊ីបានចូលរួមជាមួយក្រុមសម្ព័ន្ធមិត្តយោធាណាតូកាលពីខែមីនាកន្លងទៅនោះ និយាយថា លោកយល់ឃើញថា រាល់ការព្យាយាមទាំងអស់ដើម្បីឈានដល់សន្តិភាព គឺសុទ្ធតែមានតម្លៃ ប៉ុន្តែនៅពេលនេះ គឺពុំទាន់មើលឃើញនោះទេ ៕