ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​១១​គ្រួសារ នៅ​ស្រុក​មុខកំពូល ​ទទួលបាន​អំណោយ​ពី​កាក​បាទក្រហម

2021/05/10 09:52:39 pm        89

កណ្ដាល ៖ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ចំនួន​១១​គ្រួសារ ​នៅក្នុង​ស្រុក​មុខកំពូល បាន​ទទួល​អំណោយ​មនុស្សធម៌​ របស់​សាខា​កាកបាទក្រហម​ ខេត្តកណ្ដាល​។

ឯកឧត្ដម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាក​បាទក្រហមកម្ពុជា ខេត្តកណ្ដាល កាលពី​ម្សិលមិញ បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ប្រគល់ជូន​ ប្រជាពលរដ្ឋ​១១​គ្រួសារ ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ ក្នុងនោះ​គ្រួសារ​រលំ​ផ្ទះ​ទាំងស្រុង ​ចំនួន​៣​គ្រួ សារ របើក​ដំបូល​ធ្ងន់ធ្ងរ ចំនួន​៦​គ្រួសារ និង​របើក​ដំបូល​ដោយ​អន្លើ ចំនួន​២​គ្រួសារ ក្នុងស្រុក​មុខកំពូល​។

ឯកឧត្ដម បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន និង​សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី ដោយ​ក្ដី​នឹករលឹក ​និង​អាណិតអាសូរ​ពន់ពេក​។

ឯកឧត្តម ​បន្តថា កាក​បាទក្រហមកម្ពុជា ​ ដែលមាន ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន ​សម្ដេច​តែង​គិតគូរ​ជានិច្ច អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទូទៅ ​នៅ​គ្រប់ពេលវេលា​ ពិសេស​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា ​កំពុង​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​ដ៏​កាច​សាហាវ (​កូ​វីដ​-១៩)​។ សម្ដេច ​ថែមទាំង​បាន​ណែនាំ​ជាប្រចាំ​ដល់​មន្ត្រី​កាកបាទក្រហម​នៅ​ថ្នាក់​មូលដ្ឋាន​ទាំងអស់ ត្រូវ​ពិនិត្យមើល​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ចុះ​សួរសុខទុក្ខ​ដល់​ចាស់ជរា​ឥត​ទីពឹង ជន​ទីទ័លក្រ ស្រី្ត​មេម៉ាយ​កូន​ច្រើន​ក្រីក្រ អ្នក​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ ​អ្នកជំងឺ​អេដស៍ អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ ហើយ​មាន​ជីវភាព​ទីទ័លក្រ កុមារកំព្រា ស្រី្ត​ឆ្លងទន្លេ ​និង​អ្នករងគ្រោះ​ផ្សេងៗ ដោយ​មិន​ប្រកាន់​ពូជសាសន៍ សាសនា ប្រពៃណី ឬ​និន្នាការ​នយោបាយ​ឡើយ ​គឺ​ក្នុង​គោលបំណង​ជួយ​ដោះស្រាយ​សម្រាល​នូវ​ការ​លំបាក​ចំពោះមុខ​ឱ្យបាន​ទាន់ពេលវេលា ​និង​មិន​ទុកឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​ការ​ដាច់​ស្បៀងអាហារ​ឡើយ​។

ឯកឧត្តម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឱ្យចូល​រួម​រក្សា​អនាម័យ​ឱ្យបាន​ល្អ ពិសេស​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ជាងនេះទៀត​ ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩​ របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ រួមមាន ​៖ ៣​ការពារ ៣​កុំ​។​

​អំណោយ​ដែល​សាខា​កាកបាទក្រហម​ផ្ដល់​ជូន រួមមាន​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន ​ព្រមទាំង​ថវិកា​១០​ម៉ឺន​រៀល ចំពោះ​អ្នក​របើក​ដំបូល​ដោយ​អន្លើ ​ដោយឡែក​អ្នក​របើក​ដំបូល​ធ្ងន់ធ្ងរ ថវិកា​២០​ម៉ឺន​រៀល និង​រលំ​ផ្ទះ​ទាំងស្រុង ទទួល​បាន​បន្ថែម​នូវ តង់​កៅស៊ូ​មួយ និង​ថវិកា​៥០ ម៉ឺន​រៀល​ផងដែរ​៕

​អត្ថបទ​៖ សៅ យ៉ា​ម៉​ង់ ​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm