សិង្ហបុរី ៖ ការត្រៀមខ្លួន បានចាប់ផ្តើមសម្រាប់កិច្ចប្រជុំសន្តិសុខក្នុងតំបន់នៅថ្ងៃសុក្រនេះ ក្នុងប្រទេសសិង្ហបុរី ក្នុងនោះភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ត្រូវបានគេរំពឹងថានឹងក្លាយជាប្រធានបទមានការចាប់អារម្មណ៍ខ្លាំង ។
កិច្ចសន្ទនា Shangri-La Dialogue ដែលធ្វើឲ្យមានការចាប់អារម្មណ៍ដល់ក្រុមមន្រ្តីការពារជាតិជាន់ខ្ពស់ ក្រុមមន្រ្តីយោធាជាន់ខ្ពស់ ក្រុមមន្រ្តីការទូត ក្រុមអ្នកផលិតអាវុធ និងក្រុមអ្នកវិភាគមកពីជុំវិញពិភពលោក នឹងធ្វើឡើងចាប់ពីថ្ងៃទី ២នេះតទៅរហូតដល់ថ្ងៃទី៤ខែមិថុនា នៅក្នុងប្រទេសសិង្ហបុរី ។
លោកស្រី Lynn Kuok គឺជាមន្រ្តីជាន់ខ្ពស់មួយរូបមកពីវិទ្យាស្ថានអន្តរជាតិសិក្សាយុទ្ធសាស្រ្ត គឺជាក្រុមស្រាវជ្រាវដែលរៀបចំកិច្ចសន្ទនា Shangri-La បាននិយាយថា លោកស្រីមានសុទិដ្ឋនិយមពីទំនាក់ទំនងល្អប្រសើររវាងសហរដ្ឋអាមេរិក និងចិន បើទោះបីជាទីក្រុងប៉េកាំង បដិសេធន៍ជំនួបទ្វេភាគីរវាងរដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសមហាអំណាចយោធាទាំង ២ក៏ដោយ ។
គួរឲ្យដឹងថា ប្រតិភូជាង ៦០០នាក់មកពីបណ្តាប្រទេសចំនួន ៤៩ នឹងចូលរួមជំនួបមួយនេះ ដែលនឹងបើកជាមួយសុន្ទរកថាសំខាន់របស់នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese ៕

