យុទ្ធនាការ «អន្ទាក់សូន្យ» ប្រារព្ធយុទ្ធនាការតាមខេត្តលើកទី១០នៅខេត្តសៀមរាប

2023/06/02 10:52:37 pm        73

សៀមរាប ៖ ក្នុងគោលដៅបង្កើនការយល់ដឹងរបស់សាធារណជនទូទៅអំពីសារៈសំខាន់នៃសត្វព្រៃចំពោះប្រព័ន្ធអេកូឡូស៊ី និងភាពចាំបាច់ក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ដើម្បីគាំទ្រដល់ការ​អភិវឌ្ឍប្រកបដោយចីរភាព យុទ្ធនាការអន្ទាក់បានប្រារព្ធយុទ្ធនាការក្នុងទីតាំងគោលដៅទី១០ ក្នុងខេត្តសៀមរាប​នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ។

ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន យុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តសៀមរាបត្រូវបានរៀបចំដោយ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ជាមួយការសហការពីអង្គការដៃគូររួមមាន អង្គការមូលនិធិ​សកល​ដើម្បីធម្មជាតិ (WWF) ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ (USAID) អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ​អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies) អង្គការអភិរក្សអន្តរជាតិប្រចាំកម្ពុជា (CI) មូលនិធិម៉ាដក្សចូលីភីត (MJP) អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការជីវិតធម្មជាតិ   កម្ពុជា (Nature Life) អង្គការសត្វព្រៃ​និងរុក្ខជាតិកម្ពុជា (FFI) អង្គការរីខូហ្វកម្ពុជា (RECOFTC) និងក្រុមហ៊ុន វីតាល់និងមីជាតិ (Vital and Mee Cheat) ដោយមានការសហការពីមន្ទីរបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាប។

នៅក្នុងការអនុវត្តកន្លងមកចាប់តាំងពីខែមិនា ឆ្នាំ២០២២ មកដល់ពេលបច្ចុប្បន្ននេះ យុទ្ធនាការផ្តោតសំខាន់ទៅ​លើផលវិបាកនៃការដាក់អន្ទាក់សត្វព្រៃដែលបង្កអន្តរាយមិនត្រឹមតែប៉ះពាល់ដល់សត្វព្រៃប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់​ដល់សុខភាពសាធារណៈតាមរយៈការបរិភោគសាច់សត្វព្រៃផងដែរ។

ជាមួយនឹងការធ្វើយុទ្ធនាការអន្ទាក់សូន្យក្នុងទីតាំងគោលដៅទី១០ គឺខេត្តសៀមរាមនេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានមានប្រសាសន៍ថា សកម្មភាពទាំងនេះ​នឹងមិនអាចកើតឡើងនោះទេ ប្រសិនបើមិនមានការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងពីអ្នកពាក់ព័ន្ធសំខាន់ៗទាំងអស់ ដូចជារដ្ឋបាលថ្នាក់ខេត្តទាំងអស់ អង្គការដៃគូ និងអ្នកចូលរួមគ្រប់ខេត្តទាំងអស់ដែលយើងបានអនុវត្តយុទ្ធនាការ។ ឯកឧត្តមបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបញ្ឈប់សកម្មភាពមិនមាននិរន្តរភាពទាំងឡាយ ដើម្បីការពារធម្មជាតិ ទើបធម្មជាតិអាចបន្តធ្វើជាសម្ព័ន្ធមិត្តរបស់យើងទាំងអស់គ្នាក្នុងរយៈពេលខាងមុខទៀត។

ឯកឧត្តម រដ្ឋលេខាធិការបានលើកឡើងថា៖ «យើងទាំងអស់គ្នាត្រូវដឹងថា មនុស្សពឹងផ្អែកលើ​ធម្មជាតិច្រើនជាង​ធម្មជាតិពឹងផ្អែកលើយើង។ ដូចនេះ យើងត្រូវរួមគ្នាបញ្ចប់សកម្មភាពទាំងអស់ដែលមិនមាននិរន្តរភាពទៅលើធម្មជាតិ ហើយចូលរួមផ្សព្វផ្សាយអំពីជម្រើសជីវភាព ភាពដល់សហគមន៍មូលដ្ឋានរស់​នៅអាស្រ័យផល​លើការប្រមូល​ផល​អនុផលព្រៃឈើ ការបរបាញ់តាមបែបប្រពៃណីសម្រាប់សាច់ និងការជួញដូរ អំពីគម្រោង​កសិកម្មប្រកប​ដោយ​និរន្តរភាព កសិរុក្ខកម្ម និងទេសចរណ៍ធម្មជាតិផ្សេងៗ»។

ឯកឧត្តមបន្តថា៖ «គ្រប់សារពាង្គកាយមានជីវិតទាំងអស់មានតួរនាទីខុសៗគ្នាផ្ទាល់ខ្លួននៅក្នុងធម្មជាតិ ហើយការ​ដែល​បាត់បង់វត្តមានរបស់អ្វីមួយនៅក្នុងធម្មជាតិ មនុស្សគឺជាអ្នកដែលមានហានិភ័យខ្ពស់ជាងគេ។ រួមគ្នាបញ្ចប់វិបត្តិអន្ទាក់ បញ្ឈប់ការជួញដូរ និងបរិភោគសាច់និងផលិតផលពីសត្វព្រៃ ដើម្បីផ្សះផ្សារទំនាក់ទំនង​របស់យើងទាំងអស់គ្នាជាមួយធម្មជាតិ ដើម្បីផលប្រយោជន៍រយៈពេលយូរសម្រាប់ប្រទេសរបស់យើង»៕ ដោយ ៖ ដារ៉ា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm