អាមេរិកអំពាវនាវឲ្យមានកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ ស្តីពីការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង​

2023/06/02 11:14:51 pm        107

​អ្នកនាំពាក្យ​បេសកកម្ម​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​សុក្រ​ទី​២ ខែមិថុនា​នេះ​ដើម្បី​ពិភាក្សា​ពី​ការបាញ់​បង្ហោះ​ផ្កាយរណប​ដែល​ប៉ុនប៉ង​ដោយ​ប្រទេស​កូរ៉េខាងជើង​នៅ​សប្តាហ៍​នេះ​។ ការបាញ់​បង្ហោះ​កាលពី​ថ្ងៃ​ពុធ គឺជា​ការប៉ុនប៉ង​មួយ​ធ្វើឡើង​ដោយ​ប្រទេស​កូរ៉េខាងជើង​ដើម្បី​ដាក់​ផ្កាយរណប​ចារកម្ម​លើកដំបូង​របស់ខ្លួន​ចូលក្នុង​លំហរ​អាកាស ប៉ុន្តែ​វា​បានបញ្ចប់​ដោយ​ការបរាជ័យ​ដោយ​យាន​ជំរុញ និង​ឧបករណ៍​បញ្ជូន​បាន​ធ្លាក់​ចូលទៅក្នុង​សមុទ្រ​។

​ទីក្រុង​វ៉ាស៊ីនតោន បាន​ថ្កោលទោស​ការបាញ់​បង្ហោះ​នេះ ដោយ​និយាយថា​ការបាញ់​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​មី​ស៊ី​ល​បាលី​ស្ទីក​ក្នុង​ការបំពាន​ទៅនឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​បង្ក​អ​ស្ថិរ​ភព​ដែលមាន​ហា​នី​ភ័យ​ខ្ពស់​ដល់​ស្ថានភាព​សន្តិសុខ នៅក្នុង​តំបន់​និង​សកលលោក​។

​លោក Nate Evans អ្នកនាំពាក្យ​សម្រាប់​បេសកកម្ម​សហរដ្ឋអាមេរិក ប្រចាំ​អង្គការសហប្រជាជាតិ បាន​និយាយថា​សហរដ្ឋអាមេរិក​បាន​អំពាវនាវ​សុំ​ឲ្យ​មាន​កិច្ចប្រជុំ​ដោយ​បើកចំហ​រលើ​ការបាញ់​បង្ហោះ​នេះ ដែល​មានន័យថា ដំណើរការ​នេះ នឹងត្រូវ​បាន​ផ្សាយ​ផ្ទាល់​។

​អ្នកការទូត​អង្គការសហប្រជាជាតិ​ម្នាក់ទៀត​បាន​និយាយថា ការអំពាវនាវ​នេះ ត្រូវបាន​ធ្វើឡើង​រួមគ្នា​ជាមួយ​ប្រទេស​អាល់​បា​នី អេ​ក្វា​ឌ័​រ បារាំង ជប៉ុន ម៉ា​ល់តា និង​ចក្រភព​អង់គ្លេស​។

​បន្ទាប់ពី​ការបាញ់​បង្ហោះ​មិន​ជោគជ័យ លោកស្រី Kim Yo Jong ប្អូនស្រី​មេដឹកនាំ​លោក Kim Jong Un របស់​កូរ៉េខាងជើង បាន​និយាយថា ប្រទេស​របស់​លោកស្រី​នឹងដាក់​ផ្កាយរណប​ចារកម្ម​យោធា​ក្នុងពេល​ឆាប់ៗ​ចូលទៅក្នុង​គន្លង​វិថី និង​បាន​សន្យាថា ទីក្រុង​ព្យុងយ៉ាង នឹង​បង្កើន​សមត្ថភាព​ឈ្លបយកការណ៍​ផ្នែក​យោធា​របស់ខ្លួន​៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm