បន្ទាយមានជ័យ ៖ អាជ្ញាធរសុខាភិបាលខេត្តបន្ទាយមានជ័យ ប្រកាសនៅថ្ងៃនេះថា មានករណីជាសះស្បើយចំនួន ៣៦នាក់ ដែលភាគច្រើនជាជនជាតិឥណ្ឌូនេស៊ី មានចំនួនរហូតដល់ ៣១នាក់។
ក្នុងរបាយការណ៍នៅថ្ងៃនេះ មន្ទីរសុខាភិបាល បញ្ជាក់ថា ខេត្តបន្ទាយមានជ័យ មានករណីព្យាបាលជាសះស្បើយចំនួន៣៦នាក់ ក្នុងនោះមានជនជាតិខ្មែរចំនួន០៤នាក់ ជនជាតិចិន ០១នាក់ និងជនជាតិឥណ្ឌូនេស៊ី ចំនួន ៣១នាក់។
តាមរបាយការណ៍ដដែលនោះ ជនជាតិខ្មែរ និងជនជាតិចិនខាងលើសរុបចំនួន ០៥នាក់ បានព្យាបាលជាសះស្បើយនៅមន្ទីរពេទ្យបង្អែកមង្គលបូរី ជនជាតិឥណ្ឌូនេស៊ីចំនួន ២៧នាក់នៅមណ្ឌលសុខភាពប៉ោយប៉ែត១ និងជនជាតិឥណ្ឌូនេស៊ីចំនួន ០៤នាក់ផ្សេងទៀតនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។ គិតត្រឹមថ្ងៃនេះ កម្ពុជាព្យាបាលជាសះស្បើយសរុបចំនួន ៧ ៨២០នាក់ គិតចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងលើកដំបូងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០មក៕
