កម្ពុជា-ធនាគារពិភពលោក ឯកភាពបន្តកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ជាពិសេសគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល​

2023/06/03 12:43:34 am        311

​ភ្នំពេញ​៖ កម្ពុជា​-​ធនាគារពិភពលោក ឯកភាព​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល ជាពិសេស​គម្រោង​លើកកម្ពស់​គុណភាព និង​សមធម៌​សុខាភិបាល​។​

​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានអនុញ្ញាត​ឱ្យ​លោក Young Park នាយក​ប្រតិបត្តិ​របស់​ធនាគារពិភពលោក (World Bank-WB) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាស​លោកនាយក​ប្រតិបត្តិ និង​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​,​នា​រសៀល​ថ្ងៃទី​២ ខែមិថុនា​នេះ​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បាន​សម្ដែង​មនោសញ្ចេតនា​ស្វាគមន៍​យ៉ាង​កក់​ក្ត ចំពោះ​លោកនាយក​ប្រតិបត្តិ និង​គណៈប្រតិភូ និង​ថ្លែងអំណរគុណ​ចំពោះ​ធនាគារពិភពលោក ដែល​បាន​ចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល ចាប់តាំងពី​ឆ្នាំ​១៩៩៧ តាមរយៈ​គម្រោង​មួយចំនួន​ដូចខាងក្រោម​៖ គម្រោង​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​ការអភិវឌ្ឍន៍​សុខាភិបាល (Cambodia Disease Control and Health Development Project) ១៩៩៧-២០០២, គម្រោង​គាំទ្រ​វិស័យ​សុខាភិបាល (Health Sector Support Project) ២០០៣-២០១១, គម្រោង​គាំទ្រ​វិស័យ​សុខាភិបាល​ជំ​ហ៊ាន​ទី​២ (Second Health / Sector Support Program) ២០០៨-២០១៦, គម្រោង​លើកកម្ពស់​គុណភាព និង​សមធម៌​សុខាភិបាល ដំណាក់កាល​ទី​១ (Health Equity and Quality Improvement Project-H-EQIP) ២០១៦-២០២២, គម្រោង​អាហារូបត្ថម្ភ​នៅ​កម្ពុជា (Cambodia Nutrition Project) ២០១៩-២០២៤, គម្រោង​ឆ្លើយតប​បន្ទាន់​ជំងឺ​កូ​វីដ​-១៩ (COVID-19 Emergency Response Project) ២០២០-២០២២,​គម្រោង​ពង្រឹង​ប្រព័ន្ធ​អប់រំ​មុន​សេវា​សម្រាប់​វិជ្ជាជីវៈ​សុខាភិបាល (Strengthening Pre-Service Education System for Health Professionals Project) ២០២០-២០២៦ និង​គម្រោង​លើកកម្ពស់​គុណភាព និង​សមធម៌​សុខាភិបាល ដំណាក់កាល​ទី​២ (Health Equity and Quality Improvement Project Phase 2-H-EQIP) ២០២២-២០២៧​។​

​លោកនាយក​ប្រតិបត្តិ​ធនាគារពិភពលោក បាន​ថ្លែង​អបអរសាទរ​និង​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា និង ក្រសួងសុខាភិបាល ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​គ្រប់គ្រង ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ក្នុង រយៈពេល​ជាង​២​ឆ្នាំ កន្លងមកនេះ​បានទទួល​ជោគជ័យ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ប៉ិនប្រសប់ ប្រកបដោយ គតិបណ្ឌិត​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​អគ្គមេបញ្ជាការ​ដឹកនាំ​ចង្អុលបង្ហាញ​ផ្ទាល់ ដែល​អាចឱ្យ​កម្ពុជា​បើក​ដំណើរការ​ប្រទេស​ទាំង​សកម្មភាព​សេដ្ឋកិច្ច​និង​សង្គម​ឡើងវិញ ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០២១​។ លោកនាយក​ប្រតិបត្តិ WB បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល កម្ពុជា ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ដល់​បុគ្គលិក​ធនាគារពិភពលោក ព្រមទាំង​សមាជិកគ្រួសារ របស់​ពួកគេ​ទាំងអស់​ដោយ​ឥតគិតថ្លៃ​។

​លោក Young Park នាយក​ប្រតិបត្តិ WB ក៏បាន​ថ្លែងអំណរគុណ​ក្រសួងសុខាភិបាល ដែល​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​យូ​នី​សេ​ហ្វ ដែល​អាចឱ្យ​ធនាគារពិភពលោក អាចបំពេញ​បេសកកម្ម របស់ខ្លួន​ដោយ​ជោគជ័យ ។ លើសពីនេះ​ទៀត លោកនាយក​ប្រតិបត្តិ WB ក៏បាន​ស្នើសុំ​ការគាំទ្រ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ក្នុង​ការជំរុញ​ឱ្យសម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា ទៅតាម​គោលដៅ​ដែល​បាន គ្រោងទុក​។​

​ជាការ​ឆ្លើយតប ឯកឧត្ដម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ធនាគារពិភពលោក ដែល បាន​សហការ​យ៉ាង​ល្អ​ជាមួយ​ក្រសួងសុខាភិបាល និង​ឯកភាព​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល ជាពិសេស គម្រោង​លើកកម្ពស់​គុណភាព​និង​សមធម៌​សុខាភិបាល​៕ អត្ថបទ​៖ រដ្ឋា​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm