
ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានីគីវ ប្រទេសអ៊ុយក្រែន បានរត់រកទីជម្រកនៅស្ថានីយរថភ្លើងក្រោមដីនៅថ្ងៃសុក្រនេះ ស្របពេលដែលការវាយប្រហាររបស់រុស្ស៊ី បានធ្វើឲ្យមានសំឡេងប្រកាសអាសន្នវាយឆ្មក់តាមអាកាសនៅទូទាំងប្រទេស បើទោះបីជាក្រោយមក ការប្រកាសអាសន្ននេះ ត្រូវបានដកចេញវិញក៏ដោយ។ រូបភាពវីដេអូឃ្លីបនៅលើបណ្តាញព័ត៌មានសង្គម ឃើញប្រជាពលរដ្ឋសម្រាកនៅលើឥដ្ឋ និងបង់ក្នុងស្ថានីយ៍រថភ្លើងក្រោមដីក្រុងគីវ។
ក្រុមអាជ្ញាធរអ៊ុយក្រែន បានដកចេញការប្រកាសអាសន្នការវាយឆ្មក់តាមអាកាសវិញនៅតាមតំបន់ភាគច្រើនទូទាំងប្រទេស ហើយក្រុមមន្រ្តីនៅក្នុងរដ្ឋធានីគីវ និយាយថា ប្រព័ន្ធការពារទំនងជាបានបាញ់ទម្លាក់មីស៊ីលជាង ៣០គ្រាប់ និងយានដ្រូនជាច្រើនគ្រឿងទៀតរបស់រុស្ស៊ី។
សូមបញ្ជាក់ថា ទីក្រុងម៉ូស្គូ បានបើកការវាយប្រហារដោយមីស៊ីល និងយានដ្រូន ដាច់ដោយឡែកពីគ្នាប្រហែល ២០លើកទៅលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន ចាប់តាំងពីដើមខែឧសភារហូតមក៕