ប្រជាពលរដ្ឋខណ្ឌសែនសុខ ទទួលការព្យាបាលជំងឺ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស.វ.ស ដោយឥតគិតថ្លៃ​

2023/06/03 01:54:47 am        522

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២៣​នេះ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ហៅ​កាត់​"​ស​.​វ​.​ស​" ចំនួន ២៣០​នាក់ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ស​.​វ​.​ស បានធ្វើ​ការចុះ​អប់រំ​សុខភាព និង​ផ្តល់​សេវា​សុខភាព​ទូទៅ ដោយ​មិន​គិតថ្លៃ ជូន​ប្រជាពលរដ្ឋ នៅ​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្តើម​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​ផ្តាំផ្ញើ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្មេង ចាស់ ប្រុស ស្រី ក្នុង​មូលដ្ឋាន អំពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​សុខមាលភាព​ប្រជាពលរដ្ឋ​។

​ឯកឧត្តម​សាស្ត្រាចារ្យ រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ជំរុញ​ឱ្យបាន​គ្រប់ៗ​គ្នា​។ ក្នុងនោះ​ការចុះ​អប់រំ​សុខភាព និង​ផ្តល់​សេវា​សុខភាព​ទូទៅ​ជូន​ប្រជា​ពល​រដ្ន​នេះ គឺ​ដើម្បី​បង្ខិត​សេវា​សុខាភិបាល និង​សកម្មភាព​មនុស្សធម៌ ឱ្យខិត​ជិត​ដល់​បងប្អូន​ប្រជាពលរដ្ឋ តាម​សហគម​ន៏​និង​ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​សុ​ខ​ភាព និង​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​។

​កម្មវិធី​អប់រំ និង​ពិនិត្យ​សុខភាព​របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នេះ រួមមាន​ការផ្តល់​នូវ​សេវា មាន​ជាអាទិ៍ ពិនិត្យ ពិគ្រោះ ព្យាបាល​ជំងឺ​ទូទៅ (​សម្រាប់​មនុស្សពេញវ័យ និង​កុមារ​) , ពិនិត្យ​មាត់​-​ធ្មេញ​, ពិនិត្យ​ភ្នែក (​មាន​ផ្តល់​វ៉ែនតា​), ពិនិត្យ​ជំងឺ​បេះដូង​-​វាស់​សង្វាក់​បេះដូង អេកូ​បេះដូង​, ពិនិត្យ​ផ្ទៃពោះ និង​អេកូ​ពោះ​, ព្យាបាល​ដោយ​ចលនា​, មន្ទីរពិសោធន៍​, ផ្តល់​ឱសថ ដោយ​មិន​គិតថ្លៃ​។​

​សូមបញ្ជាក់​ផងដែរ​ថា ថ្មីៗ​នេះ ព្រះរាជាណាចក្រ​កម្ពុជា​បានរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ក្នុង​បរិយាកាស​មហោឡារិក អ​ធឹ​ក​អធម ល្បី​ខ្ទរខ្ទា​ទូទាំង​ព្រះរាជាណាចក្រ កម្ពុជា ក្នុង​តំបន់​និង​នៅលើ​សកលលោក​។ ដូច្នេះ​តម្លៃ​សន្តិភាព ដែល​កម្ពុជា​កំពុង​តែមាន និង​ខិតខំ​ថែរក្សា​នៅពេលនេះ គឺ​ពិតជា​កត្តា​សំខាន់បំផុត ដែល​បងប្អូន​ជនរួមជាតិ​កម្ពុជា​ទាំងអស់ ត្រូវតែ​ចងចាំ​ជានិច្ច និង​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​នេះ​ឱ្យ​ឋិតថេរ​ជា​អមតៈ​៕ អត្ថបទ រដ្ឋា​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm