
ទីក្រុង Chennai ភាគខាងត្បូងនៃប្រទេសឥណ្ឌា ប្រារព្ធទិវាឥន្ទធនូនៃក្រុមអ្នកស្រលាញ់ភេទដូចគ្នា ខណៈដែលសមាជិកនៃសហគមន៍បានប្រារព្ធពិធីចាប់ផ្តើមខែនៃទិវានេះ ដោយការលើកទង់ឥន្ទធនូ កាលពីថ្ងៃព្រហស្បតិ៍ (១ មិថុនា)។
ទិវាខែមិថុនានេះត្រូវបានគេប្រារព្ធធ្វើនៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំដោយឲ្យឈ្មោះថា 'ទិវាឥន្ទធនូ' ដែលឧទ្ទិសដល់ការគាំទ្រសហគមន៍ក្រុមអ្នកស្រលាញ់ភេទដូចគ្នា LGBT។
តុលាការកំពូលរបស់ប្រទេសឥណ្ឌាកាលឆ្នាំ ២០១៨ បានលុបចោលមាត្រាទី៣៧៧ ដែលជាច្បាប់សម័យអាណានិគមហាមប្រាមទំនាក់ទំនងភេទដូចគ្នា ដែលបង្កឱ្យមានក្ដីសង្ឃឹមនៃសមភាពសម្រាប់ប្រជាជនស្រលាញ់ភេទដូចគ្នា ភេទទីបី និងអ្នកកែភេទរបស់ប្រទេសនេះ។
ក្រុមសកម្មជនក៏បាននឹងកំពុងជំរុញឱ្យមានសិទ្ធិកាន់តែច្រើនសម្រាប់អ្នកប្តូរភេទ ដូចជាការផ្ដល់ភាពស្របច្បាប់នៃអាពាហ៍ពិពាហ៍ស្រឡាញ់ភេទដូចគ្នា ប៉ុន្តែរដ្ឋាភិបាលបានរក្សាភាពស្ងៀមស្ងាត់ភាគច្រើនលើសិទ្ធិស្រឡាញ់ភេទដូចគ្នានេះ៕
