អាស៊ានប៉ារ៉ាហ្គេម ២០២៣៖ ក្រុមបាល់បោះជិះរទេះកម្ពុជា ឡើងវគ្គដណ្ដើមមេដាយ ខណៈក្រុមនារី ត្រូវជួបថៃ ការពារមេដាយមាស

2023/06/03 02:58:26 am        209

ភ្នំពេញ ៖ ការប្រកួតកីឡាបាល់បោះជិះរទេះជនពិការ លើវិញ្ញាសាបុរស-នារី ៣នាក់ ទល់ ៣នាក់ នៃព្រឹត្តិការណ៍​កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា បានបញ្ចប់ការប្រកួតវិលជុំសន្សំពិន្ទុហើយ ក្រោយ​ចំណាយពេលប្រកួត ១ថ្ងៃពេញ នៅថ្ងៃទី០២ ខែមិថុនានេះ ដោយក្រុមម្ចាស់ផ្ទះកម្ពុជា បានឈានដល់​វគ្គដណ្ដើម​មេដាយទាំងបុរស និងនារី ពិសេសក្រុមបាល់បោះជិះរទេះកម្ពុជា ត្រូវជួបក្រុមថៃ ដើម្បីការពារមេដាយមាស នៅវគ្គផ្ដាច់ព្រ័ត្រ ។

សម្រាប់ក្រុមបាល់បោះនារីកម្ពុជា បានឆ្លងកាត់ ៣ប្រកួតក្នុងវគ្គសន្សំពិន្ទុ ដោយលឈ្នះ ២ ពោលគឺឈ្នះហ្វីលីពីន ១៤-០ និងឈ្នះឡាវ ១៦-១ និងចាញ់ ១ គឺចាញ់ក្រុមថៃ ១០-៧ រកបាន ៥ពិន្ទុ ឈរលេខ២ ចាញ់ប្រៀបក្រុមថៃ ដែលយកឈ្នះ ៣ប្រកួតជាប់គ្នា រកបាន ៦ពិន្ទុពេញ ។

ជាមួយលទ្ធផលនេះ កីឡាការិនី អាន ស៊ីណែត ប្រធានក្រុមកម្ពុជា បានទទួលស្គាល់ថៃ គឺជាក្រុមខ្លាំង ដែលមាន​បច្ចេកទេសលេងល្អ តែយ៉ាងណាក្នុងវគ្គផ្ដាច់ព្រ័ត្រ លោកស្រីជឿជាក់លើមិត្តរួមក្រុមនឹងធ្វើបានល្អឡើងវិញ ដើម្បីការពារមេដាយមាសជូនជាតិឲ្យបាន ។

​ដោយឡែកក្រុមបាល់បោះជិះរទេះផ្នែកបុរសកម្ពុជាវិញ បានបញ្ចប់ការប្រកួតសន្សំពិន្ទុ ដោយឈរលេខ៤ បន្ទាប់​ពីឆ្លងកាត់ ៤ប្រកួតឈ្នះ ១ និងចាញ់ ៣ ពោលគឺឈ្នះក្រុមឥណ្ឌូនេស៊ី ដែលជាម្ចាស់មេដាយសំរឹទ្ធឆ្នាំចាស់ ធ្វើឲ្យ​កម្ពុជា មានឱកាសឡើងវគ្គបន្ដ ដោយត្រូវជួបក្រុម៉ាឡេស៊ី ដើម្បីដណ្ដើមមេដាយសំរឹទ្ធ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នេះ ។

កីឡាករ ចក់ ចាន់ សមាជិកក្រុមបាល់បោះជិះរទេះកម្ពុជា បានលើកឡើងថា ទោះបីក្រុមខ្លួនរងបរាជ័យ ៣ប្រកួត​ដំបូង តែក្រុមខ្លួនមិនបោះបង់ការខំប្រឹងនោះទេ ដោយព្យាយាមផ្លាស់ប្ដូរយុទ្ធសាស្ដ្រ រហូតយកឈ្នះឥណ្ឌូនេស៊ី ដើម្បីឡើងវគ្គបន្ដ ។ លោកសង្ឃឹមថា ការដណ្ដើមមេដាយសំរឹទ្ធ ជាមួយម៉ាឡេស៊ី ក្រុមខ្លួននឹងធ្វើបានកាន់តែល្អ ទោះបីធ្លាប់រងបរាជ័យក្នុងវគ្គសន្សំពិន្ទុក៏ដោយ ។

សូមបញ្ជាក់ថា ការប្រកួតកាត់សេចក្ដីរកក្រុមជយលាភីមេដាយលើវិញ្ញាសា ៣នាក់ ទល់ ៣នាក់ នៃ​កីឡាបាល់បោះ​ជិះរទេះ ក្នុងព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់លើកដំបូងនៅកម្ពុជា នឹងធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ មុនពិធីបើកការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ជាផ្លូវការ នាល្ងាចថ្ងៃទី០៣ ខែមិថុនា ដែលនឹងប្រព្រឹត្តទៅក្រោមអធិបភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៕ អត្ថបទ ៖ លី ឈុនឡា​


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        310
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        384

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm