
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយនៅថ្ងៃសុក្រ (២ មិថុនា) នេះថា ប្រទេសចិនមានការសោកស្តាយជាខ្លាំងចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ ហើយតៃវ៉ាន់បានធ្វើតំណាងឱ្យខាងភាគីសហរដ្ឋអាមេរិក។
លោកស្រី Mao បានប្រាប់សន្និសីទសារព័ត៌មានខ្លីមួយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនោះរំលោភលើគោលការណ៍ចិនតែមួយ ហើយជាឧទាហរណ៍ចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិកដែលព្យាយាមជាន់ពន្លិចគោលការណ៍នេះ។
រដ្ឋាភិបាលកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១ មិថុនា)ថា ភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកដំបូងក្រោមក្របខណ្ឌកិច្ចចរចាពាណិជ្ជកម្មថ្មីមួយ ដោយជំរុញទំនាក់ទំនងរវាងភាគីទាំងពីរនៅពេលដែលមានភាពតានតឹងកាន់តែឡើងកម្តៅខ្លាំងជាមួយប្រទេសចិនជុំវិញកោះស្វ័យគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យមួយនេះ។
កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិកបានចាប់ផ្តើមកិច្ចចរចាក្រោមអ្វីដែលគេហៅថាគំនិតផ្តួចផ្តើមអាមេរិក-តៃវ៉ាន់ស្តីពីពាណិជ្ជកម្មសតវត្សរ៍ទី ២១ កាលពីខែសីហាឆ្នាំមុន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដកតៃវ៉ាន់ចេញពីគំនិតផ្តួចផ្តើមពាណិជ្ជកម្មធំជាងគេនៅអាស៊ីក្រោមក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក៕