ស៊ុដង់៖ ការប៉ះទង្គិចគ្នារវាងគាភីជម្លោះនៅប្រទេសស៊ូដង់ បានបន្ត នៅក្នុងនិងនៅជុំវិញរដ្ឋធានី Khartoum កាលពីថ្ងៃសុក្រ បន្ទាប់ពីការបរាជ័យនៃកិច្ចពិភក្សាដើម្បីរក្សាបទឈប់បាញ់ និងបន្ធូរបន្ថយវិបត្តិមនុស្សធម៌។ ប្រទេសស៊ូដង់បានមើលឃើញការប៉ះទង្គិចគ្នាដ៏ខ្លាំងរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សជាគូប្រជែង (RSF) នៅភាគខាងត្បូងនិងភាគខាងលិចរដ្ឋធានី Khartoum និងនៅភាគខាងជើងនិងភាគខាងត្បូងទីក្រុង Omdurman ដែលនៅជិតខាង។ ភាគីទាំងពីរបានប្រយុទ្ធគ្នាដណ្តើមទីតាំងយុទ្ធសាស្ត្រ ដូចជាកន្លែងផលិតរូបិយបណ្ណជាតិ អគារស្ថានីយទូរទស្សន៍រដ្ឋរបស់ប្រទេស និងមូលដ្ឋានយោធាជាច្រើនកន្លែងទៀត។

យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងតំបន់បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធស៊ូដង់ កំពុងដាក់ពង្រាយនៅតាមទីតាំងកងទ័ពឈរក្នុងរដ្ឋធានី Khartoum ហើយបានបន្តការគ្រប់គ្រងមូលដ្ឋានយោធានៅភាគខាងត្បូងរដ្ឋធានីដែលកាលពីពេលមុនគ្រប់គ្រងដោយកងកម្លាំងគាំទ្ររហស័ស(RSF)។ ភាគីជម្លោះកំពុងប្រយុទ្ធគ្នារយៈពេលជាច្រើនថ្ងៃមកហើយនៅអាកាសយានដ្ឋាន El-Obeid បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធស៊ូដង់បានប្រយុទ្ធវាយបកលើការប៉ុនប៉ងដោយកងកម្លាំងគំាទ្ររហ័សដើម្បីហ៊ុមព័ទ្ធទីក្រុង។

បន្ទាប់មក ភាគីទាំងពីរបានព្រមព្រៀងគ្នាបន្ថែមពេល៥ថ្ងៃទៀតនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលពួកគេបានចុះហត្ថលេខានៅថ្ងៃទី២០ ខែឧសភា។ ប៉ុន្តែការប្រយុទ្ធគ្នាបានបន្ត ដោយភាគីទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមកពីការបំពានកិច្ចព្រមព្រៀង។ គណៈប្រតិភូកងទ័ពស៊ូដង់ កាលពីថ្ងៃពុធ បានប្រកាសថាខ្លួន នឹងពន្យារពេលការចូលរួមរបស់ខ្លួនក្នុងការចរចាដែលកំពុងបន្តជាមួយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ានៅទីក្រុងកំពង់ផែ Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដោយនិយាយថាការសម្រេចនេះ មានឡើងព្រោះតែការច្រានចោលលើការបំពានចេះតែបន្តដដែល ដោយកងកម្លាំងគាំទ្ររហ័ស នូវកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេលស្លី។
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក ដែលកំពុងសម្របសម្រួលជម្លោះក្នុងប្រទេសស៊ូដង់ និងកំពុងឃ្លាំមើលបទឈប់បាញ់ ដែលបានចេញសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រកាសពីការពន្យារពេលកិច្ចពិភាក្សាបទឈប់បាញ់ដែលធ្វើឡើងនៅទីក្រុង Jeddah។