អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និយាយថានៅថ្ងៃសៅរ៍នេះ លោកនឹងចុះហត្ថលេខាទៅជាច្បាប់នូវសេចក្តីស្នើច្បាប់ដែលបានអនុម័តដោយសភានៅសប្តាហ៍នេះដើម្បីបង្កើនអតិបរមាបំណុលរបស់សហរដ្ឋអាមេរិក និងទប់ស្កាត់ការចំណាយ។

បន្ទាប់ពីការចរចាដ៏តានតឹង ទាំងព្រឹទ្ធសភា និងសភាតំណាងរាស្ត្រ បានអនុម័តសេចក្តីស្នើច្បាប់បង្កើនអតិបរមាបំណុលលើចំនួន៣១,៤សែនកោដិដុល្លាររបស់រដ្ឋាភិបាល ដោយបញ្ចៀសនូវអ្វីដែលនឹងជាការខកខានសងបំណុលមិនធ្លាប់មានលើកដំបូងនៅត្រឹមថ្ងៃទី៥ ខែមិថុនា។
នៅក្នុងសុន្ទរកថាលើកដំបូងរបស់លោកពីការិយាល័យ Ovalនៅសេតវិមាន ដើម្បីកោតសរសើរពីការអនុម័តសេចក្តីស្នើច្បាប់ លោក Biden បានបង្ហាញពី ការសម្របសម្រួលនិងការឯកភាព ជាវិធីតែមួយគត់ដែលលទ្ធិប្រជាធិបតេយ្យអាមេរិកអាចដំណើរការទៅបាន។
ទីភ្នាក់ងារវាយតម្លៃសមត្ថភាពនៃកូនបំណុល Fitch Ratings និយាយថា កាលពីថ្ងៃសុក្រទីភ្នាក់ងារវាយតម្លៃសមត្ថភាព«AAA« របស់សហរដ្ឋអាមេរិកនឹងស្ថិតនៅតាមដានផលអវិជ្ជមាន ទោះបីមានកិច្ចព្រមព្រៀងដែលនឹងអនុញ្ញាតឲ្យរដ្ឋាភិបាលបំពេញកាតព្វកិច្ចរបស់ខ្លួនក៏ដោយ៕