Neymar បន្ត​កិច្ចសន្យា​នៅ​ជាមួយ PSG រហូតដល់​ឆ្នាំ២០២៥

2021/05/10 10:39:36 pm        129

បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar បាន​សំរេច​ចុះហត្ថលេខា​ថ្មី ​ដែល​នឹង​រក្សា​រូបគេ​បន្ត​ស្នាក់នៅ Paris Saint Germain​ ដល់​ឆ្នាំ​២០២៥​។ ​កីឡាករ​វ័យ ២៩​ឆ្នាំ​រូប​នេះ​បាន​ហៅ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី​នេះ​ថា កត្តា​សុភមង្គល ភាព​សប្បាយ​រីករាយ​ដែល​ធ្វើ​អោយ​សំរេច​ចិត្ត​ រួមរស់​ជាមួយ​ក្លិប​ជើងឯក​បារាំង​មួយ​នេះ​រយៈពេល​វែង​បន្ថែមទៀត​។

​​Neymar បានមក​ដល់ Paris Saint Germain​ កាលពី​ឆ្នាំ២០១៧ ក្នុង​តំលៃ​ផ្ទេរ​បំបែក​កំណត់ត្រា​ពិភពលោក ២០០លាន​ផោន​ស្មើនឹង​ជិត ៣០០លាន​ដុល្លារ​អាមេរិក​។ ​កិច្ចសន្យា​ចាស់​របស់គេ​នឹង​អស់​សុពលភាព​នៅ​ដំណាច់​រដូវ​កាល​ក្រោយ ហើយក៏​មានការ​ចុះផ្សាយ​ពី​ទំនាក់ទំនង​ផ្ទេរ​ត្រលប់​ទៅកាន់​ក្លិប​ចាស់ Barcelona វិញ​ផងដែរ​។ ​តាំងពី​មកដល់ PSG, Neymar ស៊ុត​បញ្ចូល​ទី​បាន ៨៥គ្រាប់ ៥១បាល់​បញ្ជូន​ក្នុងការ​បង្ហាញខ្លួន​សរុប ១១២ប្រកួត​។

​​ឆ្នាំ២០១៩ កន្លងមក Neymar ក៏​ធ្លាប់មាន​ទំនាក់ទំនង​មិនល្អ​ជាមួយ​អ្នកគាំទ្រ PSG ដែរ​ក្រោយ​ពី​អតីត​ខ្សែប្រយុទ្ធ Santos រូបនេះ​ធ្លាប់​បង្ហាញ​ចេតនា​ចង់​ត្រលប់​ទៅ Barcelona វិញ​។ ​PSG បច្ចុប្បន្នកំពុង​ឈរ​លេខ២ នៅ​ក្របខណ្ឌ​កំពូល​បារាំង Ligue 1 មាន ៣ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Lille​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm